បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។
មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិន
បានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។
សតវត្សរ៏ទី១គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។
អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង
តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា
បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ
ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។
ព្រះបាទជ័យវរ្ម័នទី៧
ទោះបីជា អាណាចក្រ ខ្មែរបាន
ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់
បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម
បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី
លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់
ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម
ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧
ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ
អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង
និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។
ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង
ថៃ។
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល
បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ
អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម
១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣
ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។
ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥
សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ
បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ
សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ
ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា
ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ
នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត
ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ
ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។
ក្រោយ ការឡើងកាន់អំនាច ដោយ
រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក
មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។
ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥
ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។
ខែវិច្ឆិការ ១៩៧៨ វៀតណាម
វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក
សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច
រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល
តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។
អង្គការសហប្រជាជាតិ ត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា
និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។
ក្រោយពីការមិនចុះសំរុងរវាងពីរ
ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា
ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ
បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧
ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣
ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ
រួមមាន បួនអំណាចធំៗ ៖ អំណាចនិតិប្រតិបត្តិ អំណាចនិតិបញ្ញតិ អំណាចតុលាការ និង
អំណាចសាពត៌មាន។
អំណាចនិតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនិតិបញ្ញតិ ជាអំណាចអនុមតិ/រៀបចំច្បាប់, អំណាចតុលាការ
ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសាពត៌មាន
ជាអំណាចបញ្ចេញមតិ។
អំណាចនិតិប្រតិបត្តិ
ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប
ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង
និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ
និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង
គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (និតិប្រតិបត្តិ)
ដោយចេញជាក្រិត្យ អនុក្រិត្យផ្សេងៗ ដើម្បីអោយបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនិតិបញ្ញត្តិ
ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ
មានតួនាទីពិនិត្យ និងសំរេចអនុមតិច្បាប់ និង តាមដានរដ្ឋាភិបាល
ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង
មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ
ថិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។
អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គល តាមច្បាប់
ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី គ្រប់រដ្ឋមន្ត្រីទៀតផង។
អំណាចសាពត៌មាន ជាអំណាចរបស់មហាជន
ថិតនៅក្រោមស្ថាប័នបណ្តាញពត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី
ព្រឹត្តិប័ត្រពត៌មាន …។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល
គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតំរង់អោយដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការសំខាន់
ព្រះអង្គម្ចាស់នរោត្តមសីហមុនី
ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤
ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត
ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។
ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩
តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។
ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ
ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង
ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។
ไม่มีความคิดเห็น:
แสดงความคิดเห็น