នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
កងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ ហើយផ្តួលរំលំជាស្ថាពរនូវរបបសាធារណរដ្ឋខ្មែរ
របស់ លន់ នល់។ រាល់អំណាចទាំងអស់ក៏ធ្លាក់ក្នុងដៃពួកខ្មែរក្រហម ដែលមាន
សាឡុត ស ជាមេដឹកនាំ។ ក៏ប៉ុន្តែ ទោះជាក្រោយពីទទួលបានជោគជ័យហើយក៏ដោយ ក៏ សាឡុត
ស នៅតែបន្តលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដដែល។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧៥
ពោលគឺ មួយសប្តាហ៍ក្រោយពីកងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ ទើប
សាឡុត ស ធ្វើដំណើរចូលមកទីក្រុងភ្នំពេញ។ នៅពេលនោះ
ប្រជាជនត្រូវបានគេជម្លៀសចេញពីភ្នំពេញអស់ទៅហើយ។ សាឡុត ស
ចូលមកទីក្រុងភ្នំពេញ ដោយស្ងាត់ស្ងៀម គ្មានពិធីអបអរសាទរអ្វីទាំងអស់។
នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល
ពត បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
ពីមុនមក មិនដែលមានអ្នកណាឮពីឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់ប្រើឈ្មោះ
ប៉ុល កាលពីអំឡុងទសវត្សរ៍ឆ្នាំ៥០ តែឈ្មោះ ពត គេមិនដែលឮទេ។ ពីដំបូង
មានមនុស្សតិចតួចបំផុត ដែលដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាមលោក David Chandler
មានអតីតនិស្សិតមួយចំនួន ដែលធ្លាប់រៀន
នៅប្រទេសបារាំងនាំគ្នាគិតស្មានថា ប៉ុល ពត គឺ រ័ត្ន សាមឿន
ដោយសារតែគេមើលឃើញថា កាលពីពេលរៀននៅប៉ារីស គឺ រ័ត្ន សាមឿន
ដែលជាអ្នកផ្តើមគំនិតបង្កើត
និងចេញមុខចេញមាត់ដឹកនាំក្រុមនិស្សិតកុម្មុយនិស្តព្រមទាំងជាអ្នកបូរបាច់
បញ្ចេញគំនិតទស្សនៈក្នុងការប្រជុំនានា។
ម្យ៉ាងទៀត នៅពេលឡើងកាន់អំណាច
ប៉ុល ពត ថែមទាំងបានក្លែងប្រវត្តិរបស់ខ្លួនទៀតផង ដើម្បីលាក់បាំងកុំឲ្យគេដឹងថាខ្លួនជា
សាឡុត ស។ នៅទីក្រុងប៉ារីស ជួន ប្រាសិទ្ធ ដែលក្រោយមក
ក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យប្រចាំអង្គការសហប្រជាជាតិ
បានប្រាប់គេឯងថា ប៉ុល ពត កើតនៅជាយដែនខ្មែរ-វៀតណាម
បានចូលរួមក្នុងចលនាតស៊ូប្រឆាំងជប៉ុន ហើយក្រោយមកទៅធ្វើការជាកម្មករចម្ការកៅស៊ូ
នៅស្រុកមេមត់ ខេត្តកំពង់ចាម។
ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូតខ្មែរក្រហម
ប្រចាំក្រុងប៉េកាំង បានអះអាងថា សមមិត្ត ប៉ុល ពត
បានប្រើឈ្មោះនេះតាំងពីដើមមក គឺជាឈ្មោះពិត មិនមែនជាឈ្មោះបដិវត្តន៍នោះទេ។
ចំណែកឯ សាឡុត ស វិញ បានស្លាប់ក្នុងសង្រ្គាមបាត់ទៅហើយ។
នៅក្នុងអំឡុងពេលនោះ សូម្បីតែបងប្អូន សាច់ញាតិរបស់ សាឡុត
ស ក៏មិនបានដឹងដែរថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពីពេលដែល សាឡុត ស
រត់ចេញពីភ្នំពេញទៅពួននៅក្នុងព្រៃ នៅឆ្នាំ១៩៦៣ សាឡុត ស
មិនដែលផ្តល់ដំណឹងដល់ក្រុមគ្រួសារនោះទេ។ នៅពេលមកដល់ក្រុងភ្នំពេញ នៅខែមេសា
ឆ្នាំ១៩៧៥ ក៏ សាឡុត ស មិនរវីរវល់សួរនាំរកបង ដែលធ្លាប់ចិញ្ចឹមបីបាច់
និងបណ្តុះបណ្តាលឲ្យខ្លួនបានរៀនសូត្រនោះដែរ។
ប៉ុល ពត
មិនត្រឹមតែលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួន ដែលជាមេដឹកនាំប៉ុណ្ណោះទេ
សូម្បីតែអត្តសញ្ញាណរបស់បក្សកុម្មុយនិស្តកម្ពុជាក៏ត្រូវបានលាក់បាំងមិនឲ្យគេដឹងដែរ។
ពួកខ្មែរក្រហមមិនដែលបញ្ចេញឲ្យគេដឹងទេថា បក្សកុម្មុយនិស្តកម្ពុជា
គឺជាបក្សកាន់អំណាច។ ផ្ទុយទៅវិញ ពួកខ្មែរក្រហមបានប្រើឈ្មោះ “អង្គការបដិវត្តន៍” ជំនួសឲ្យបក្សកុម្មុយនិស្តកម្ពុជា។
ក្រោយមក “អង្គការបដិវត្តន៍” ត្រូវបានគេហៅដោយខ្លីថា
“អង្គការ”។
ប្រជាជនកម្ពុជាឮពួកខ្មែរក្រហមប្រើពាក្យថា “អង្គការ”
នេះស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់ស៊ាំត្រចៀក
តែមិនមានអ្នកណាម្នាក់ដឹងទេថា តើ “អង្គការ” នេះជាអ្វី?
តាមការពិត ការប្រើឈ្មោះសម្ងាត់ ឬឈ្មោះបដិវត្តន៍
គឺជាទម្លាប់ដែលពួកមេដឹកនាំកុម្មុយនិស្តតែងតែធ្វើតៗគ្នាមក
ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសផ្សេងៗទៀត។ ដូចជា ស្តាលីន និងហូជីមិញ ជាដើម
សុទ្ធសឹងតែជាឈ្មោះបដិវត្តន៍។
នៅកម្ពុជា ក្រៅពី ប៉ុល ពត មេដឹកនាំខ្មែរក្រហមផ្សេងៗទៀត
ក៏ប្រើឈ្មោះបដិវត្តន៍ដែរ ដូចជា នួន ជា មានឈ្មោះដើមថា ឡុង ប៊ុនរួត អៀង សារី
ប្រើឈ្មោះបដិវត្តន៍ថា មិត្តវ៉ាន់ ខៀវ សំផន ហៅ មិត្តហែម សុន សេន ហៅ មិត្តខៀវ ឈិត
ជឿន ហៅ តាម៉ុក ។ល។ និង ។ល។
ពួកមេដឹកនាំខ្មែរក្រហមមានជំនឿថា
ការលាក់ការណ៍សម្ងាត់
គឺជាគន្លឹះដើម្បីឲ្យបដិវត្តន៍របស់ពួកគេទទួលបានជោគជ័យ។
បើគេពិនិត្យមើលទៅលើរបៀបដឹកនាំរបស់ខ្មែរក្រហម គេអាចមើលឃើញថា មូលហេតុចម្បង
ដែលនាំឲ្យមេដឹកនាំខ្មែរក្រហមចូលចិត្តលាក់ការណ៍សម្ងាត់
គឺការមិនទុកចិត្តគ្នា។ ការសង្ស័យគ្នាទៅវិញទៅមកនេះហើយ
ដែលបណ្តាលឲ្យមានការកាប់សម្លាប់គ្នាឯង
សូម្បីតែក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម។
ដោយសារតែ ប៉ុល ពត ចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំង
មានឯកសារតិចតួចណាស់ ដែលសរសេរអំពីជីវិតរបស់ ប៉ុល ពត
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសៀវភៅ ដែលមានចំណងជើងថា
“បងទីមួយប៉ុល ពត” លោក David Chandler បានសរសេរថា នៅក្នុងចន្លោះពេលដែលខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩ ប៉ុល ពត
រស់នៅដោយមានការការពារយ៉ាងតឹងតែងពីសំណាក់កងទ័ពខ្មែរក្រហម។ ប៉ុល ពត
កម្របង្ហាញមុខនៅទីសាធារណៈណាស់។ ទីលំនៅរបស់ ប៉ុល ពត នោះទៀតសោត
ក៏តែងតែផ្លាស់ប្តូរជារឿយៗ។ ប៉ុន្តែជាទូទៅ ប៉ុល ពត
ស្នាក់នៅក្នុងភូមិគ្រឹះមួយនៅក្បែរវិមានឯករាជ្យ។ នៅក្នុងភូមិគ្រឹះនេះ
មានទឹក មានចរន្តអគ្គិសនី និងមានអ្នកបម្រើ ដូចជាអ្នកយាម អ្នកបើកឡាន
និងអ្នកដាំស្ល ជាដើម។ ប៉ុល ពត
ដែលតែងតែអួតអាងថាខ្លួនជាអ្នកស្អប់ខ្ពើមវណ្ណៈសក្តិភូមិ
ហើយជាអ្នកមានទស្សនៈសមភាពនិយម
រហូតដល់បណ្តេញប្រជាជននៅតាមទីក្រុងទាំងអស់ឲ្យទៅរស់នៅតាមទីជនបទ
តែខ្លួនឯងបែរជារស់នៅទីក្រុងភ្នំពេញ មានអ្នកបម្រើឆ្វេងស្តាំ តាមរបៀបជាអភិជនទៅវិញ។
ឈឹម សាមោក ដែលធ្លាប់ធ្វើជានាយកខុទ្ទកាល័យរបស់ ប៉ុល
ពត ហើយក្រោយមកត្រូវបានជាប់ឃុំនៅគុកទួលស្លែង បានឲ្យដឹងថា
អ្នកបម្រើក្នុងភូមិគ្រឹះរបស់ ប៉ុល ពត ភាគច្រើនជាជនជាតិភាគតិច។
នេះប្រហែលមកពី ប៉ុល ពត មានទំនុកចិត្តលើជនជាតិភាគតិច ពេលដែលគាត់បានទៅរស់នៅក្នុងព្រៃក្នុងខេត្តរតនគិរី
កាលពីចុងទសវត្សរ៍ឆ្នាំ៦០។
ឈឹម សាមោក ក៏បានឲ្យដឹងដែរថា ប៉ុល ពត
ជាមនុស្សឈឺច្រើន ជាពិសេសគ្រុនចាញ់ និងជំងឺរាគរូស។ នៅថ្ងៃទី២៧ ខែកញ្ញា
ឆ្នាំ១៩៧៦ ប៉ុល ពត ឈឺធ្ងន់រហូតដល់ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តី។
នួន ជា ដែលជាអនុលេខាបក្ស និងជាប្រធានសភាជាតិ
បានឡើងមកកាន់តំណែងនាយករដ្ឋមន្រ្តីជំនួស ប៉ុល ពត។ ក៏ប៉ុន្តែបីសប្តាហ៍ក្រោយមក
ប៉ុល ពត បានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីវិញ។
ដោយចេះតែមានបញ្ហាសុខភាពញឹកញាប់ពេក ប៉ុល ពត ចាប់ផ្តើមសង្ស័យថា
មានគេលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ។ តាមពិត ប៉ុល ពត
រស់នៅក្នុងការភ័យខ្លាចជាអចិន្រ្តៃយ៍ថា មានគេចង់លបធ្វើឃាត។
រាល់ពេលដែលមានការប្រជុំបក្សម្តងៗ ប៉ុល ពត
បានបញ្ជាឲ្យគេឆែកឆេរមនុស្សទាំងអស់ ដែលចូលរួមប្រជុំ។
ការរស់នៅក្នុងការសង្ស័យ
និងការភ័យខ្លាចជាប្រចាំបែបនេះ បានជំរុញឲ្យ ប៉ុល ពត
សម្លាប់រហូតដល់មិត្តភក្តិដ៏ជិតស្និទ្ធ ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា
កាលពីនៅតស៊ូក្នុងព្រៃ។
ការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់បក្ស
បានចាប់ផ្តើមធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ១៩៧៦ ប៉ុល ពត បានបញ្ជាឲ្យគេចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា
លេខាបក្សប្រចាំភូមិភាគឦសាន យកទៅដាក់ឃុំនៅគុកទួលស្លែង
ដោយចោទថាជាភ្នាក់ងារយួន មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
ការចាប់ខ្លួនបែបនេះ
ក៏ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេស
លើមន្រ្តីខ្មែរក្រហមណាដែលមានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរ
ដែលពួក ប៉ុល ពត តែងតែចាត់ទុកថាជាអ្នកធ្វើការឲ្យពួកកុម្មុយនិស្តវៀតណាម។
នៅចុងឆ្នាំ១៩៧៨ ប៉ុល ពត
ដែលជាមេដឹកនាំដ៏អាថ៌កំបាំងនោះ បានចាប់ផ្តើមបញ្ចេញមុខមាត់ជាសាធារណៈច្រើនជាងមុន
ជាពិសេស នៅពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨
ប្រមាណ៣សប្តាហ៍មុនពេលរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ ប៉ុល ពត
បានអនុញ្ញាតឲ្យអ្នកកាសែតអាមេរិកពីររូប គឺលោកស្រី Elizabeth
Becker និងលោក Richard Dudman ចូលជួបសម្ភាស
នៅក្នុងទីក្រុងភ្នំពេញ។ នេះជាលើកដំបូងបំផុត ដែល ប៉ុល ពត
យល់ព្រមផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតមកពីប្រទេសមិនមែនកុម្មុយនិស្ត។
ការណ៍ដែល ប៉ុល ពត យល់ព្រមជួបជាមួយអ្នកកាសែតអាមេរិកបែបនេះបង្ហាញថា
គាត់ទំនងជាកំពុងអស់សង្ឃឹមថានឹងអាចយកឈ្នះលើកងទ័ពវៀតណាម
ដែលកំពុងតែវាយលុកលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ
ហើយថែមទាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកផង។ ប៉ុល ពត
ប្រហែលជាសង្ឃឹមថានឹងអាចប្រើប្រព័ន្ធផ្សព្វផ្សាយអាមេរិក
ដើម្បីស្វែងរកជំនួយផ្នែកយោធាពីអាមេរិក មកទប់ទល់នឹងកងទ័ពវៀតណាម។
ក៏ប៉ុន្តែ វាយឺតពេលណាស់ទៅហើយ នៅពេលនោះ។
ពួកខ្មែរក្រហមមិនអាចទប់ស្កាត់ការវាយលុក ពីសំណាក់កងទ័ពវៀតណាមបានទេ។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ម៉ោងប្រមាណជា៩ព្រឹក
មុនពេលដែលកងទ័ពវៀតណាមវាយលុកចូលដល់ក្រុងភ្នំពេញ ប៉ុល ពត
បានចាកចេញពីទីក្រុងភ្នំពេញ តាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ប្រទេសថៃ។
របបកម្ពុជាប្រជាធិបតេយ្យក៏បានដួលរលំ៕ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

របបកម្ពុជាប្រជាធិបតេយ្យក៏បានដួលរលំ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น