ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៧ ខែមករា ថ្ងៃទី៦ សីហនុ ចេញទៅប្រទេសបារាំងសំរាប់រយៈពេលពីរខែ។
លន់ នល់ ឆ្លៀតអោកាសអវត្ដមានសម្ដេចសីហនុ បានរៀបចំប្រពន្ធប្រមូលស្រូវដោយពួកយោធាមួយ
ដោយពួកនេះបង់ថ្លៃទិញស្រូវតែមួយភាគបីនៃ តំលៃនៅទីផ្សារសេរីតែប៉ុណ្ណោះ។ ការនេះធ្វើទៅដោយ
មានទាំងអំពើហឹង្សា និងពេលខ្លះមានដល់អំពើឃាតកម្មផងក៏មាន។ដើម្បីធ្វើយុទ្ធនាការនេះ លន់ នល់ បានទៅស្នាក់នៅក្នុងខេត្ដបាត់តំបងដែលពីមុនក្នុងអំលុងឆ្នាំ ១៩៤៦ ដល់១៩៥៣ គាត់ធ្លាប់កាន់ការជាចៅ

ហ្វាយខេត្ដនៅទីនោះ។ខែកុម្ភៈ ថ្ងៃទី២៤ ដល់ថ្ងៃទី៣ ខែមិនា កងទ័ពអាមេរិកកាំង និង យួនខាងត្បូងចូល
កាន់កាប់ភូមិច្រកក្រាញ (ខេត្ដកំពង់ចាម) ដោយដេញប្រជាជនខ្មែរអោយចេញអស់ពីភូមិ ។ ខែមិនា ថ្ងៃទី
៩ ការយាងត្រលប់មកកម្ពុជាវិញរបស់ស្ដេច សីហនុ ដោយព្រះអង្គឃើញថាមានសភាពកាន់តែធ្ងន់ធ្ងរខ្លាំង
ឡើង ។ ខិតប័ណ្ណប្រកាសប្ដឹងបរិហារការប្រមូលស្រូវ និងអំពើហឹង្សារបស់ពួកទាហាននិងតិះតៀននយោ
បាយនិយមអាមេរិករបស់ លន់ នល់ ។ ថ្ងៃទី ១១ មហាបាតុកម្មដ៏ធំមួយនៅទីក្រុងភ្នំពេញរៀបចំដោយពួក
ឆ្វេងនិយមដែលមាន ខៀវ សំផន ជាមេ និងពួកឆ្វេងនិយមនៅក្នុងគណបក្សសង្គម។ មានការទាមទារអោយ
លន់ នល់ ចុះចេញពីតំនែង។ ថ្ងៃទី៣០ សមាជិករដ្ឋាភិបាលពីររូបគឺ ម៉ៅ សារី ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី
ទទួលបន្ទុកការសំរបសំរួលសេដ្ឋកិច្ចនិង ឌុក រ៉ាស៊ី ជារដ្ឋលេខានៃក្រសួងផែនការត្រូវស្ដីបន្ទោសចាប់ពិរុទ្ធ

ដោយសភាជាតិ។ ខែមេសា ថ្ងៃទី២ ការបះបោររបស់កសិករនៅភាគខាងត្បូងនៃខេត្ដបាត់ដំបងដែលគេ
អោយឈ្មោះថា ការបះបោរនៅសំលូត។ ទាហានជាច្រើនត្រូវបានគេសំលាប់។ មនុស្សរាប់រយនាក់ចូលព្រៃ។ បន្ទាប់ពីបានទទួលការទាមទាររបស់កសិករថា ជាការត្រឹមត្រូវ និង អំពើពុករលួយរបស់អាជ្ញាខេត្ដរួចមក សីហនុ បានចោទប្រកាន់ពួក កុំមុយនិស្ដថា ជានាក់ទទួលខុសត្រូវចំពោះការបះបោរនេះ។ ការបង្រ្កាបមានភាពសា
ហាវយង់ឃ្នងគឺ ភូមិជាច្រើនត្រូវរងការទំលាក់គ្រាប់បែកពីយន្ដហោះ មានការសំលាប់កសិករយ៉ាងរង្គៀលដូចជា រុញទំលាក់ពីលើភ្នំចុះក្នុងជ្រោះជាដើម។ ហេតុការនេះចេះតែធ្វើបន្ដរហូតដល់ខែសីហា។ ថ្ងៃទី២២ សីហនុ ចោទប្រកាន់ជាសាធារណចំពោះ ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម ថាបានញុះញង់អោយមានការបះបោរនៅ
សំលូតព្រមទាំងបានគំរាមថា នឹងបញ្ជូនពួកគេទៅអោយតុលាការសឹកទៀតផង ។ ថ្ងៃទី២៤ ខៀវ សំផន
និង ហ៊ូ យន់ ចូលព្រៃ។ គោលបំនងនៃពួកសមាជិកសភាស្ដាំនិយមដែលចង់ដកអភ័យឯកសិទ្ធិហ៊ូ នឹម

ត្រូវបរាជ័យ។ ថ្ងៃទី៣០ លន់ នល់ចុះចេញពីតំណែង។ ខែឧសភា ថ្ងៃទី១ រដ្ឋាភិបាលសង្គមទី២៣ គឺរដ្ឋាភិបាល
សីហនុ។ សឺន សាន ជានាយករដ្ឋមន្រ្ដី។ និស្សិតចំនួន១៥០០០ នាក់បានធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ ប្រឆាំងតវ៉ានឹងការសន្និដ្ឋានថាមានឃាតកម្មមួយលើរូប ខៀវ សំផន និងហ៊ូ នឹម។ បាតុកម្មនេះមានរយៈ
ពេលជាច្រើនថ្ងៃ។ថ្ងៃទី៩ ប្រទេសកម្ពុជា បានស្នើទៅសហគមអន្ដរជាតិ អោយទទួលស្គាល់ព្រំដែនរបស់
ប្រទេសកម្ពុជា ដែលបានកំនត់នៅក្នុងផែនទីដែលបានប្រើនៅឆ្នាំ១៩៥៤។ ថ្ងៃទី៣១ ពួកយៀកកុងព្រមទទួល
ស្គាល់នូវព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។ ខែមិនា ជា ស៊ីម ហេង សំរិន ចូលព្រៃ។ ខែមិថុនា ថ្ងៃទី៨ សាធារដ្ឋប្រជាធិបតេយ្យយួនខាងជើង ព្រមទទួលស្គាល់ព្រំប្រទល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៤។ ខែឧសភា
ថ្ងៃទី២២ ការបើកការិយាល័យតំនាងអចិនត្រៃយ៍ របស់យួនយៀកកុងប្រចាំនៅកម្ពុជា។ ខែមិថុនា ថ្ងៃទី១៣ ការសំរេចចិត្ដធ្វើខេមរយានកម្ម ជាបន្ដើរៗនៅភូមិសិក្សាកំរិតពីរ និងកំរិតបី។ ថ្ងៃទី២៤ ការិយាល័យតំ
នាងយួនខាងជើងនៅភ្នំពេញឡើងថានៈជាស្ថានទូត។ ថ្ងៃទី២៨ ក្រុមនិស្សិតបានវាយ កំទេចទីស្នាក់ការ
កាសែតស្ដាំនិយមមួយឈ្មោះ ខ្មែរឯករាជ្យ របស់លោកស៊ឹមវ៉ា។ខែកញ្ញា ថ្ងៃទី២ សីហនុ បានហាមឃាត់
សមាគមមិត្ដភាព ខ្មែរ ចិន ដែលដឹកនាំដោយ ហ៊ូ នឹម និង ភោគ ឆាយដោយសមាគមនេះបានដើរចែកចាយ

កូនសៀវភៅក្រហម របស់ ម៉ៅសេទុង។ ថ្ងៃទី១១ ការបិទគ្រប់កាសែតទាំងអស់ លើកលែងតែកាសែតប្រចាំថ្ងៃ
ចំនួន ៤ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងពត៌មាន។ សេរីភាពនៃការបញ្ចេញមតិត្រូវបាត់ទាំងស្រុង។ ការជាវកាសែតឈ្មោះ លើម៉ុង ត្រូវធ្វើតាមរយៈប៉ូលិស។ សមាគមនិស្សិតដែលដឹកនាំដោយ ភោគ ឆាយ
ត្រូវរំលាយ។ ថ្ងៃទី៣០ ក្នុងពេលធ្វើការប្រជុំមួយក្នុងមណ្ឌលរបស់ ហ៊ូ នឹម សីហនុ បានប្រកាសថា ហ៊ូ នឹម
មានមុខជាយួន រឺ ចិន ការចោទនេះ ត្រូវសហគមជាតិបដិសេធចោល។ខែតុលា ថ្ងៃទី៥ សីហនុ ចាត់ទុក
ហ៊ូ នឹម ជាជនក្បត់ អាចបញ្ជូនទៅតុលាការសឹក និងត្រូវប្រហារជីវិតទៀតផង ថ្ងៃទី៧ ហ៊ូ នឹម រត់ចូលព្រៃ
នៅភ្នំក្រវាញ។ មានការចាប់ក្រុមគ្រូបង្រៀន និងនិស្សិតជាច្រើននាក់ មនុស្សជាច្រើនត្រូវគេវាយដំ។ថ្ងៃទី
២៥ សីហនុ ផ្ដន់ទាទោសពួកខ្មែរក្រហមនិងពួកខ្មែរខៀវ។ និស្សិតនិងគ្រូបង្រៀនរាប់ពាន់នាក់រត់ចូលព្រៃ។

ខែធ្នូ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ សមាជលើកទី២៤ របស់សង្គម។ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៨ ខែមករា ថ្ងៃទី
៨ ដល់ថ្ងៃទី១២ ដំនើរទស្សនកិច្ចរបស់ លោក ឆេសទ័រ បូល អែកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា និង ជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក មកកាន់កម្ពុជា។ សីហនុ ទាមទារអោយសហរដ្ឋអាមេរិក
ទទួលស្គាល់ព្រំដែនប្រទេសកម្ពុជា។ ហើយព្រះអង្គក៏បានលើកឡើងផងដែរ អំពីសកម្មភាពយោធាជាយ
ថាហេតុរបស់ពួកអាមេរិកាំងនៅលើទឹកដីកម្ពុជា។ កិច្ចសន្ទនារវាង បូល និងសីហនុ គឺជាដើមហេតុនៃ
សង្រ្គាមពាក្យសំដីលើបញ្ហាថា តើសីហនុផ្ដល់សិទ្ធិទំលាក់គ្រាប់បែក រឺ អត់ ដល់ក្រុមបេ៥២ របស់អារមេរិកាំង
អោយទំលាក់តាមព្រំដែនខ្មែរ។ថ្ងៃទី១៥ បេសកកម្មរបស់ អង្គការសហប្រជាជាតិមួយ ទទួបន្ទុកលើការស្នើ
អោយមានការិយាល័យជាច្រើននៅតាមព្រំដែនខ្មែរ ថៃ ត្រូវដកខ្លួនចេញដោយគ្មានការអ្វីឡើយ។ ក្នុងចំ

នោមសមាជិករបស់គេទាំងអស់គឺ មានជនជាតិជប៉ុនឈ្មោះ យ៉ាស៊ូស៊ី អាកាស៊ី ដែលគាត់បានក្លាយជានាក់
ទទួលខុសត្រូវជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅរវាងឆ្នាំ១៩៩២ ទៅឆ្នាំ១៩៩៣។ថ្ងៃទី១៧សមាសភាពរបស់ពួកកុំមុយនិស្ដខ្មែរបានវាយប្រហារប៉ុស្ដរដ្ឋាភិបាលមួយនៅបាណន់ក្នុងខេត្ដបាត់ដំបង ព្រមទាំងរឹបអូសបានអាវុធចំនួន ៣២ដើមទៀតផង។ សកម្មភាពនេះត្រូវអបអរសាទរដោយពួកខ្មែរក្រហម ហើយក៏ជាការចាប់ផ្ដើមនៃការតស៊ូដោយប្រដាប់អាវុធនិងក៏ជាថ្ងៃដែលពួកគេកំណត់ថាជាថ្ងៃបង្កើត កងទ័ព
បដិវត្ដន៍រំដោះ។ ចាប់តាំងពីពេលនោះមកសកម្មភាពផ្នែកសង្រ្កាមឈ្លបមានកើតឡើងជាប្រចាំ។

ពួកកុលសម្ពន្ធភ្នំនៅតាមខេត្ដរតនគីរី និងមណ្ឌលគីរី ជាខេត្ដជិតខាងយួននោះ ក៏បានចូលរួមជាមួយពួក
ឧទ្ទាមយ៉ាងឆាប់រហ័ស ហើយរាលដាលពេញផ្ទៃប្រទេស។ថ្ងៃទី៣១ រដ្ឋាភិបាលសង្គមទី ២៤ គឺ រដ្ឋាភិបាល ប៉ែន នុត ដែលគេអោយឈ្មោះថា រដ្ឋាភិបាលចុងក្រោយ។ខែកុម្ភៈ ថ្ងៃទី១៩ ការព្រមទទួលយកជំនួយសេដ្ឋកិច្ច និង យោធារបស់សហរដ្ឋអាមេរិកវិញ។ថ្ងៃទី២៥ ពួកឧទ្ទាមបានវាយប្រហារក្នុងពេលតែមួយក្នុងបន្ដាខេត្ដចំនួន៦
គឺខេត្ដបាត់ដំបង កំពុងឆ្នាំង កំពុងស្ពឺ តាកែវ កំពត កោះកុង។ មាននាក់ភូមិចំនួន ១០០០០នាក់បានចុះ
ចូលតាមពួកឧទ្ទាម។ ខែឧសភា ថ្ងៃទី១៣ លន់ នល់ ត្រូបានគេបញ្ចូលក្នុងរដ្ឋាភិបាលវិញ គាត់មានតំនែង
ជារដ្ឋមន្រ្ដីការពារជាតិ និងជាអគ្គអធិការនៃកងទ័ពជាតិ ។ ខែកក្កដា ថ្ងៃទី ២៥ សន្និបាទសង្គមលើកទី២៥ ។
ខែតុលា ថ្ងៃទី២៩ សំពោធ អាកាសយានដ្ឋាន វាលបែកចាន នៅខេត្ដបាត់ដំបង។ ថ្ងៃទី៣១ សំពោធ សកលវិទ្យាល័យបាត់ដំបង។ ខែធ្នូ ថ្ងៃទី៥ លន់ នល់ ជានាយករដ្ឋមន្រ្ដី ដោយរក្សាតំនែង ក្រសួងការពារនិង

អគ្គអធិការនៃកងទ័ពជាតិដដែល។ ព្រឹត្ដិការណ៍ឆ្នាំ ១៩៦៩ ខែកុម្ភៈ ថ្ងៃទី៩ ការទំលាក់គ្រាប់បែកជាលើក
ទីមួយរបស់យន្ដហោះបេ៥២ របស់អាមេរិកាំងនៅក្នុងទឹកដីកម្ពុជា។ ខែមិនា ថ្ងៃទី២ ជាលើកទី១ ដែល សីហនុ រិះគន់ការបោះទីតាំងរបស់ពួកយៀកកុងនៅតាមព្រំដែនខ្មែរ។ ថ្ងៃទី១៨ ការចាប់ផ្ដើមនៃការទំលាក់
គ្រាប់បែកយ៉ាងសំងាត់របស់អាមេរិក ដែលមានរយៈពេល ១៤ខែក្នុងទឹកដីកម្ពុជា។ ប្រតិបត្ដិការនេះមានឈ្មោះថា មឺនុយ។ដើម្បីលាក់កំបាំងនូវបេសកកម្មនេះចំពោះសាធរណៈមតិ និងមហាសន្និបាទ សភាអាមេរិកាំងនោះ
រដ្ឋការលោក និច សុន បានកែ្លងឯកសារជាផ្លូវការជាច្រើន។ ថ្ងៃទី២៥ ប៉ុស្ដយាមនៅរមាសហែក
(ខេត្ដស្វាយរៀង) ត្រូវទទួលរងការវាយប្រយុទ្ធពីពួកកុំមុយនិស្ដខ្មែរប្រហែលចំនួន៦០នាក់។ថ្ងៃទី២៩
សីហនុ បានបង្ហាញនូវផែនទីលំអិត មួយនៃទីតាំងរបស់ពួកយួនខាងជើង និង យួនយៀកកុង។ ខែមេសា
ថ្ងៃទី១១ ទំនាក់ទំនងការទូតជាមួយអាមេរិកត្រូវ បានស្ដារឡើងវិញជាផ្លូវការ។ថ្ងៃទី១៤ មេសា ដល់ ១២ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកជាច្រើន បានរោយម្សៅគីមីដែលធ្វើអោយស្លឹកឈើជ្រុះអស់ពីដើម
នៅលើផ្ទៃដីចំនួន ៨៥០០០ហិតតានៅក្នុងស្រុកមេមត់ និងស្រុកពញាកែ្រក ក្នុងខេត្ដកំពុងចាម។ថ្ងៃទី២៦
កងខេមរភូមិន្ទ បានវាយលើទីតាំងឈរជើងរបស់ពួកកុំមុយនិស្ដខ្មែរនៅក្នុងខេត្ដរតនគីរី។ ពីថ្ងៃទី១៨ ខែមេសា
ដល់ថ្ងៃទី១៤ ខែឧសភា យន្ដហោះនៃទ័ពអាកាសអាមេរិកបានរោយម្សៅគីមីដែលធ្វើអោយស្លឹកឈើជ្រុះអស់ពី

ដើមនៅលើផ្ទៃដីចំការកៅស៊ូចំនួន១៥០០០ហិកតា។ខែឧសភា ថ្ងៃទី១១ សេចក្ដីប្រកាសអំពីការមានទំនាក់
ទំនងការទូតជាប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិក។ខែកក្កដា ថ្ងៃទី២៨ ប្រទេសកម្ពុជាក្លាយជាសមាជិក របស់មូលនិធិនៃរូបីយវត្ថុអន្ដរជាតិ។ថ្ងៃទី៣០ ឧត្ដមសេនីយអែក ញឹក ជូឡុង បានផ្ទេរកិច្ចបញ្ជាការកងទ័ព
ទៅអោយ លន់ នល់។ខែសីហា ថ្ងៃទី១ ការចុះចេញពីតំនែងរបស់រដ្ឋាភិបាល ប៉ែន នុត។ថ្ងៃទី១៤ រដ្ឋាភិបាល
សង្គមចុងក្រោយ រឺ ហៅថារដ្ឋាភិបាល ស្រោចស្រង់ជាតិរបស់ លន់ នល់។ ឧបនាយករដ្ឋមន្រ្ដីគឺ ទ្រង់ស៊ីសុវត្ដ
សិរីមតៈ ជាសម្ព័ន្ធមិត្ដ ជាមួយអាមេរិកហើយដែលជាសត្រូវ និងជាជីដូនមួយរបស់ សីហនុ។ខែតុលា ថ្ងៃទី២៣
លន់ នល់ ចេញដំនើរទៅព្យាបាលជំងឺនៅប្រទេសបារាំង។ សិរីមតៈ ដឹកនាំប្រទេស។ខែធ្នូ ថ្ងៃទី២៦ តាមសំនើរ
របស់ សិរីមត រដ្ឋមន្រ្ដីមួយចំនួនដែលស្មោះត្រង់ចំពោះ សីហនុ បានចុះចេញពីតំនែងរដ្ឋាភិបាលនៅមានដំនើរ
ការដដែល។ ព្រឹត្ដិការណ៍ឆ្នាំ ១៩៧០ខែមករា ថ្ងៃទី៦ នរោត្ដម សីហនុ ចេញដំនើរទៅកាន់ប្រទេសបារាំង។
ខែកុម្ភៈ ថ្ងៃទី៣ វរសេនីយឯក អ៊ុំ មាណូរិន ជារដ្ឋលេខានៃកិច្ចការពារលើផ្ទៃប្រទេសនិងត្រូវជាប្អូនថ្លៃរបស់

សីហនុផងនោះបានចូលរួមក្នុងការរត់ពន្ធដ៏ធំមួយ។ ថ្ងៃទី១៨ លន់ នល់ ត្រលប់ពីប្រទេសបារាំងចូលកម្ពុជាវិញ។
ខែមិនា ពីថ្ងៃទី៨ ដល់ទី៩ មានបាតុកម្មជាច្រើននៅស្វាយរៀង ប្រឆាំងយួនដែលបំផុសដោយពួកទាហាន។ ពីថ្ងៃទី១១ដល់ទី១៦មានបាតុកម្មជាច្រើននៅភ្នំពេញប្រឆាំងយួនយៀកកុង និងប្រឆាំងក្រុងហាណូយ។
ស្ថានទូតយួនខាងជើង និងស្ថានទូតរបស់រដ្ឋាភិបាលបដិវត្ដន៍បន្ដោះអាសន្នរបស់យួនត្រូវបាតុករវាយកំទេច។

យួនជាច្រើនក្បាលត្រូវសំលាប់។ថ្ងៃទី១២ មិនា បណ្ណាគារ ហុង ជូ ដែលជានាក់ម៉ៅផ្ដាច់មុខលើសំភារៈសិក្សា
ដែលមានបិទរូប សីហនុនោះ ត្រូវគេវាយកំទេច។នៅថ្ងៃទី១៥ រដ្ឋាភិបាលស្នើអោយក្រុងហាណូយ និងពួកយៀកកុង អោយដកថយទាហានចេញពីទឹកដីខ្មែរ។ រដ្ឋាភិបាលក៏បានលុបចោលផងដែរនូវកិច្ចព្រមព្រៀង

ផ្ដល់យោធុបករណ៍ ដល់ពួកកុំមុយនិស្ដយួនតាមច្រកកំពង់ផែក្រុងព្រះសីហនុ។ សីហនុបានថ្កោ
ទោសបាតុកម្ម និងបានស្ដីបន្ទោសដល់រដ្ឋាភិបាល និងរដ្ឋសភាជាតិ។ ដោយរដ្ឋសភាបានផ្ដល់ការគាំទ្រ
ដល់បាតុករ។ដោយមានការគាំទ្រពីព្រះមហាក្សត្រីយានី រដ្ឋាភិបាលមានគំរោងនឹងបញ្ជូន
គណប្រតិភូមួយក្រុមទៅពន្យល់សភាពការណ៍ដល់ សីហនុ តែត្រូវព្រះអង្គបដិសេធមិនទទួល។
ថ្ងៃទី១៣ សីហនុ ចេញពីបារីស ទៅកាន់ ប៉េកាំង។ថ្ងៃទី១៥ លន់ នល់ សុំជំនួយពីទាហានយួនខាងត្បូង។

ថ្ងៃទី១៦ មិនា សីហនុ បដិសេធមិនត្រលប់ចូលភ្នំពេញដោយមកពីវរសេនីឯក អ៊ុំ មាណូរិន បរាជ័យក្នុង
ការអោយគេចាប់ លន់ នល់។ បាតុកម្មថ្មីៗជាច្រើនប្រឆាំងយួន។ បរាជ័យកិច្ចចចារខ្មែរយួន ស្ដីអំពីការ
ដកទ័ពយួនហាណូយ និងយួនយៀកកុង។ ថ្ងៃទី១៧ មិនា អ៊ុំ មាណូរិន ត្រូវគេបង្ខំអោយចុះចេញពីតំនែង
និង ដាក់ឃុំក្នុងផ្ទះ។ ថ្ងៃទី១៨នៅពេលដែលរថក្រោះព័ទ្ធអគ្គាររដ្ឋសភា សភាទាំងពីរកោះប្រជុំដោយសំងាត់ ដោយបោះឆ្នោតក្រោមការគំរាមគំហែង ជាឯកច្ឆន្ទ និងដោយកំបាំងមុខនូវការទំលាក់ នរោត្ដម សីហនុពី
តំនែងប្រមុខរដ្ឋ។ ចេង ហេង ជានាក់បន្ដតំនែងនេះ។រដ្ឋាភិបាល លន់ នល់ត្រូវរៀបចំឡើងវិញ។ សីហនុ ចេញពីមូស្គូទៅប៉េកាំង ដែលនៅទីនោះព្រះអង្គបានជួបនឹងប្រតិភូបក្សកុំមុយនិស្ដខ្មែរដឹកនាំដោយ សាឡុត ស។
ថ្ងៃទី១៩ សេចក្ដីប្រកាសរដ្ឋមានភាពអាសន្ន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកការទំលាក់ សីហនុ ជាការស្របច្បាប់។ នៅទីក្រុងភ្នំពេញ ការទំលាក់ សីហនុ ត្រូវបានទទួលសាទរដោយក្ដីរំភើបពីសំនាក់យុវជន និងជាពិសេសពួកនិស្សិត
ក៏ដូចជាពួកបញ្ញាវន្ដដែរ ដែលពួកគេជឿជាក់ថាបដិវត្ដន៍បារាំងឆ្នាំ១៧៨៩ រស់ឡើងវិញ។ យុវជនរាប់ម៉ឺននាក់បាន

ស្ម័គ្រចូលបំរើកងទ័ពដែលតួលេខឡើងពី ៣៥០០០ ដល់១៥០០០០នាក់ ក្នុងរយៈពេល៩ខែប៉ុណ្ណោះ។ថ្ងៃទី២០
មិនាមានការឈ្លានពានដែលមានទ្រង់ទ្រាយដ៏ធំមួយចូលក្នុងទឹកដីកម្ពុជា ពីសំនាក់ទាហានយួនខាងត្បូងដឹក
នាំដោយទាហានអាមេរិកាំង។ថ្ងៃទី២៣ នៅទីក្រុងប៉េកាំង សីហនុ បានប្រកាសបង្កើតរណសិរ្សរំដោះជាតិ
ខ្មែរដោយមានជំនួយពីប្រទេសចិនយួនខាងជើង និងរដ្ឋាភិបាលយួនបដិវត្ដន៍បន្ដោះអាសន្ន។ រណសិរ្សនេះរួមមានពួកនាក់សីហនុនិយមនិងក៏មានផងដែរពួកកុំមុយនិស្ដខ្មែរ។ ហើយក្រោយមក
រណសិរ្សក៏បានបង្កើតកងទ័ពរបស់គេភ្លាមៗដែរគឺកងទ័ពរំដោះជាតិខ្មែរ។ថ្ងៃទី២៤ សីហនុអំពាវនាវ
អោយទាហានបះបោរប្រឆាំងនិងរបបលន់ នល់។ សង្រ្គាមរាលដាលដល់ស្រុកខ្មែរ។ថ្ងៃទី២៦ មានមនុស្ស
ជាងមួយម៉ឺននាក់ នៅកំពុងចាម បានធ្វើបាតុកម្មគាំទ្រ សីហនុ។ សមាជិកសភាពីរនាក់ដែលម្នាក់
ជាប្អូនរបស់ លន់ នល់ ត្រូវគេសំលាប់និង កាប់ជាដុំៗ ហើយវះយកថ្លើមអាំងស៊ី។ថ្ងៃទី២៧ ដល់ ២៨ មានបាតុកម្មជាច្រើននៅភ្នំពេញសៀមរាប កំពុងចាម និង តាកែវ ប្រឆាំងនិងរបបដឹកនាំដោយ លន់ នល់។ ការបង្រ្កាបរបស់រដ្ឋាភិបាល បានបន្ដាលអោយមានមនុស្សស្លាប់ជាច្រើន។ ខៀវ សំផន និងហ៊ូ នឹម ចេញសេចក្ដី
ថ្លែងការគាំទ្រ សីហនុ។ ថ្ងៃទី២៩ ខែមិនា ក្នុងនាម សីហនុ ទាហានយៀកកុង និង យួនខាងជើង បានវាយលុកលើទាហានរដ្ឋាភិបាល។ខែមេសា ថ្ងៃទី២០ លន់ នល់ សុំជំនួយយោធាអាមេរិក។ខែឧសភា

ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ សន្និសិទអន្ដរជាតិមួយនៅក្រុង ហ្សាកាតាស្នើអោយមានការដកទ័ពបរទេសទាំងអស់
ចេញពីប្រទេសកម្ពុជា។ យន្ដហោះយួនខាងត្បូងបានទំលាក់កំទេចសកលវិទ្យាល័យកំពុងចាម។ ថ្ងៃទី២៦ សហរដ្ឋអាមេរិកផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាល លន់ នល់ ដោយគិតជាទឹកប្រាក់មានចំនួន៧លានដុល្លាកន្លះ។
ខែមិថុនា សាឡុត ស ត្រលប់ពីហាណូយមករតនគីរីវិញ ហើយបានទៅស្នាក់នៅបញ្ជាការដ្ឋានមួយនៅស្រុកសន្ទុក (ភាគខាងកើតខេត្ដកំពុងចាម ដែលមានឈ្មោះ តាមពាក្យកម្ពុជាប្រជាធិបតេយ្យហៅថា តំបន់៣១)។ខែសីហា
ថ្ងៃ១៧ តុលាការសឹកក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខ មូនិក សីហនុ ដាក់គុកមួយជីវិត ដោយមូលហេតុក្បត់ជាតិ។
ខែកញ្ញា ប្រតិបត្ដិការចេឡា ទី១។

ไม่มีความคิดเห็น:
แสดงความคิดเห็น