- ការកសាងភ្នំដូនពេញ
រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្ត្រនៃក្រុងភ្នំពេញ ដោយ មានសេចក្ដីសម្រួលដូចតទៅ៖ ក្នុងកាលដែលកន្លងយូរ ទៅហើយ មានស្ត្រីមេម៉ាយ ម្នាក់ជាអ្នក មានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផង ហៅថាដូនពេញ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយ នៅលើត្រើយខាងលិច នៃទន្លេច្រាបឈាម(ទន្លេចតុមុខ សព្វថ្ងៃ)។ នាសម័យ ថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅ ប្រទេសលាវយ៉ាងធំ បណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើនហើយអណ្ដែត បណ្ដោយទឹកតាមទន្លេមេគង្គរហូត មកដល់់ទន្លេច្រាបឈាម។ ក្នុងចំណោម នោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅ ត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើម គគីរនោះហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគលគគីរស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅ ក្នុងប្រហោងឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះយកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយ គេ ជញ្ជូនដីពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយក ព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២។ តមកទៀតដូនពេញបាន អោយ គេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀង មក (សព្វថ្ងៃហៅថា លោកតាព្រះចៅ)។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិក អធម។ ដោយ អាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូច យើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថាចំពោះរូបបដិមាដែលដូនពេញបានរកឃើញ ក្នុងរន្ធដើមគគីរនោះរាជពង្សាវតារ និង អត្ថបទចម្លងតៗមកទៀតនិយាយ មិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា(ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធ រូបពីរ ព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូប សំរិទ្ធមួយ ព្រះអង្គមាន ព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ ដៃកាន់ ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះ វិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់ នាគ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា។
- ការកសាងរាជធានីចតុមុខ
ក្នុងភាគ១ យើងបានឃើញថានៅគ.ស.១៤៣១ ព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានលើករាជធានីទៅតាំងនៅ ទួលបា សាន ក្នុងខេត្ត ស្រីសឈរវិញ តែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គ ក៏ បញ្ជាអោយ លើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម។ ព្រះអង្គទ្រង់ ត្រាស់បង្គាប់អោយ សម្ដេចចៅពញាកែនិងឧកញ៉ាហោរាធិបតីខៀវព្រមដោយមន្ត្រីឯទៀតខ្លះផងអោយទៅ ពិនិត្យមើលទី ដី ដែលស្ថិតនៅជិតៗភ្នំដូនពេញ។ លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំ ដូនពេញ មានជ័យភូមិល្អល្មមស្ថាបនារាជធានីបាន។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអស់ ចៅ ហ្វាយស្រុកកែនរាស្ត្រមកជួយកសាងព្រះរាជ និវេសន៍ លើកដីធ្វើកំពែង សង់ប្រាសាទ និងតំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយព្រះអង្គ ក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសព្វ មុខមន្ត្រី ដង្ហែមកផង។ លុះយាងមកដល់ហើយ ព្រះអង្គក៏ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុក ខេត្តសំរោងទង អោយកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញ វត្តភ្នំ និងក្នុង រាជវាំង។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេ ដែលអ្នកផងនិយមហៅកំពង់រាប ចាប់តាំងពីពេលនោះមក។ ឯទីដែល ចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះក៏ក្លាយ ទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេអោយឈ្មោះហៅ បឹងតេជោ តរៀង មកគឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ។ តមកទៀតព្រះរាជា ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខេត្តបាទី អោយជីកព្រែក បង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅ ក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង។ បើតាមស្រាវជ្រាវ ទៅ ឃើញថាពីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យ យានគឺស្របនឹង វិថីឧកញ៉ា ផ្លុង សព្វថ្ងៃនេះឯង។ ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយជីកគូ និងលើកដីកំពែងតាំងជាសើនជាបន្ទាយព័ទ្ធជុំវិញរាជធានី។ ដូច្នេះនៅទិសខាងត្បូងគឺ ព្រែកតាកែវ ខាងលិច ព្រែកអូគរ ខាងជើង ព្រែកពោងពាយឬព្រែកចិនដំដែកព្រោះនៅកន្លែងនោះមាន ជនជាតិចិនរកស៊ីរបរដំដែក។ក្រៅពីមុខងារការពារក្រុងព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀតគឺយកទឹកសម្រាប់អោយ រាស្ត្រធ្វើស្រែនៅទិសខាងលិច។ ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានី។ លុះសម្រេចការកសាងហើយព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្ត បុរី រដ្ឋរាជ សីមា មហានគរ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ។ ក្រោយបន្តិចមកព្រះ រាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាឧបរាជ ហើយយាងទៅគង់ក្នុងព្រះតំណាក់នៅជ្រោយរលួស។ឯព្រះរាជ បុត្រទីពីរព្រះនាមស្រីរាជាយាងទៅគង់នៅខាងលិចត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថាទួលព្រះស្រី(ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)។នៅគ្រានោះព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា។ ព្រះបាទបរមរាជាចៅ ពញា យ៉ាតទ្រង់បាន កសាងវិហារនោះជាថ្មីឡើងវិញ ដោយពង្រីកនិងពូនភ្នំដើអោយកាន់តែខ្ពស់ជាងដើមហើយទ្រង់ចាត់អោយក្រាល ថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ។ រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមា លង្ហិន ដែលសេសសល់នៅនគរ វត្តព្រមទាំងរូបសិង្ហតោមកតំកល់និងតាំងនៅលើភ្នំនោះ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្អៃគេ យក ព្រះពុទ្ធ បដិមាដែលដូនពេញបានរកឃើញ ពីក្នុងដើមគគីរពីមុននោះទៅតំកល់ក្នុងជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមា ដែលយកពីនគរវត្ត ត្រូវបានតំកល់នៅក្នុងជាន់ក្រោម។ វត្តភ្នំដូនពេញត្រូវប្រសិទ្ធិនាមថ្មីថាវត្តព្រះចេតិយបព៌តវិញ។ ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាមនៅច្រើនកន្លែងក្នុង រាជធានី :វត្តពីរនៅខាងកើតវត្តភ្នំគឺវត្តធម្មលង្កា និងវត្តកោះ វត្ត មួយនៅខាងត្បូងអូរចិនដំដែកគឺវត្តព្រះពុទ្ធយោសា(សព្វថ្ងៃហៅវត្តព្រះពុទ្ធ យោសារាម ឬវត្តចិនដំដែក នៅជាប់នឹងវត្តពិភទ្ទរង្សីមានវិថីឧកញ៉ាអ៊ុំខ័ណ្ឌកណ្ដាល។ នៅខាងមុខព្រះវិហារវត្តនេះសព្វថ្ងៃគេឃើញមាន រូបទ្វារបាលពីរនាក់ជារូបចិនដែល គេអាច មើលស្គាល់យ៉ាងងាយដោយសារលក្ខណៈមុខមាត់សម្លៀកបំពាក់និងគ្រឿងអាវុធ) វត្តមួយនៅ ត្រង់មាត់ទន្លេក្បែរពាកព្រែក ឧកញ៉ាផ្លុងគឺ វត្តពាមផ្លុង វត្តមួយនៅត្រង់ចេតិយធំ វត្តឧណ្ណាលោមហើយវត្តមួយទៀតហៅ វត្តខ្ពបតាយ៉ង។ គួរគប្បីកត់ សំគាល់ ថាវត្តចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្តបទុមវតី។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រហបាទបរមរាជា ចៅពញាយ៉ាត បានសាងវត្តនេះនៅ គ.ស.១៤៤២ លើទីមួយមានទំហំ ២០២មX២៦០ម។ វត្តនេះគេហៅថាវត្តខ្ពបតាយ៉ងព្រោះនៅខាងត្បូង មាន ខ្ពបរបស់តាយ៉ង។ ព្រះវិហារវត្តនេះត្រូវបានកសាងថ្មីពីរលើកទៀត៖លើកទី១ នៅគ.ស. ១៨៦៥ ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តមលើកទី២ នៅគ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិមុនីវង្ស។ គួរគប្បីជ្រាបម្យ៉ាងទៀតថាវត្តឧណ្ណាលោម នៅរក្សា ឈ្មោះ ដដែលតាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចេតិយ ដែល គេបញ្ចុះព្រះ ឧណ្ណាលោម គឺរៀមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ។ នៅខាងមុខវត្តនេះគឺនៅជិតមាត់ទន្លេ ព្រះរាជាទ្រង់អោយ កសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះ អ្នកតាប្រាជ្ញ។
- សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជាជាព្រះអនុជព្រះបាទនរាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មកជា និច្ចកាល តែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ស្ដាយ ស្រ ណោះទឹកដីប៉ែកខាង លិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញា ធរ ខេត្តក្រុង ស្រុក ឃុំឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ព បម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។ នៅ ឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរដែលសៀម យក ក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯងហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយឲ្យកម្លាំង ទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជា ដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានី ចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើក សំដៅទៅទិសខាងលិ ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យ ចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀម បានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជា ទ្រង់សប្បាយរីករាយណាស់ ដោយឃើញ រាស្ត្រ ខ្មែរដែលរស់នៅទីនោះបានងើបឡើង ពួតកម្លាំងគ្នានឹងកងទ័ពជាតិ ដើម្បីកម្ចាត់សត្រូវ លេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគ ជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ព ជាតិសៀមឲ្យរលាយ អស់ក្នុង ពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ ក្រុងអយុធ្យា។ ទីក្រុង អយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែល ជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀម ក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ដូចនេះផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រាន យក កន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
- អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
ក្បួនរាជពង្សាវតារផ្សេងៗសុទ្ធតែបាននិយាយពីអន្តរាគមន៍របស់សៀមក្នុងជម្លោះរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមន៍ នោះ ឃើញថាមានបែបផែនខុសៗគ្នា។ក្បួនខ្លះបញ្ជាក់ថាគឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀមនេះឯង ដែលទៅពឹងកម្លាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផងនិងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង។នៅពេលដែលព្រះ បាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មាន គំនិតក្បត់ហើយគេចខ្លួនចេញពីរាជធានីចតុមុខទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំទន្លេមេគង្គ។ ក្សត្រ អង្គនេះ បានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រាមានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ …។បន្ទាប់មក កងទ័ព ស្រីសុ រិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជាកំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ជាដើម។បណ្ដាខេត្ត ដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយក បានត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរ ខាង កើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់ កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ព ចេញ ទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។រីឯព្រះពញាធម្មរាជាដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបាន ថ្វាយ ព័ត៌មានសព្វគ្រប់ទៅ ព្រះស្រីរាជា ព្រមទាំងស្នើសុំឲ្យ ព្រះអង្គនាំទ័ព ឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើង មកវិញ។ ដោយទទួលព័ត៌មាននេះព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀមហើយ ព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញតាមផែនការចម្បាំងស្នើឡើងដោយ ពញាធម្ម រាជា។ មកដល់ ខេត្តបរិបូរណ៍ព្រះ អង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើងហើយក៏បាន រះអង្គបានសង់បន្ទាយបោះ ទ័ពគង់នៅក្នុង ខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យ ឃើញជាក់ ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយ ព្រះបាទស្រី រាជា ហើយ និងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។ការបែកបាក់គ្នា និង ចម្បាំង រាំងជលឥតឈប់ឈររវាងរាជវង្សានុវង្សខ្មែរនាពេលនោះបានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់ សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់ កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យ តែម្នាក់ឯងបានលបលួច ទាក់ ទងជា សម្ងាត់ ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំង ហើយព្រមព្រៀង តាម សំណើព្រះបាទ ធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួល ព្រះរាជាខ្មែរទាំងបីអង្គ ដែល កំពុងទាស់ទែងគ្នា។ ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំ ទទួល យ៉ាងអឹកធឹក ហើយយាង ព្រះចៅ ចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេច សៀមចក្រពត្រាធិរាជមកព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់ គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយ ណាយក្នុងសង្គ្រាម។ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរចេញពី ចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជា ជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃ ព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជា ទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើក រេហ៍ ពលចេញពីកំពង់សៀមមកតាំងនៅឧត្ដុង្គដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរា ជា បានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សារទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេច យកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាបាន សុខសន្តិ ភាព ឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។ ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សារទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារ យកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះ បាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទ ស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអ យុធ្យាដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំ កន្លង មកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គដោយតែងតាំង ព្រះ អនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យ ទៅគង់នៅ វាំងទួល បាសានស្រុកស្រីសឈរ(ស្រីសន្ធរ)ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។ នៅឯរាជវាំងទួល បាសានព្រះបាទស្រី សុគន្ធបទ សព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែល ព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើ រូបនាងពៅបុត្រីរបស់ពិជ័យនាគនិងនាងបាន។ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាង ពៅឈ្មោះកនទ្រង់បានតែងតាំងជា មហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិនាយកនជា ឃុនហ្លួងព្រះស្តេច។ នៅឆ្នាំ១៥០៩ព្រះបាទស្រីសុគន្ធបទទ្រង់កើតមន្ទិលសង្ស័យ ខ្លាចឃុនហ្លួងព្រះស្ដេចកនក្បត់ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយ ដើម្បីសម្លាប់នាយកនចោលតែការណ៍នោះត្រូវបែកធ្លាយ ដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្ត ត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើតនាយកនបានប្រើល្បិច បញ្ឆោតចៅហ្វាយខេត្តនានាថាខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជា ដែល ក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យ ព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបទ ជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែនក៏នាំញាតិវង្សានុវង្ស ភៀសទៅសុំសិទ្ធិជ្រកកោននៅ ក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយក ខេត្តនានា ដែលនៅជិត រាជធានី ទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទត្រូវកងទ័ពនាយកន ធ្វើគុតនៅ ក្នុងបន្ទាយស្ទឹងសែន។ ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រ នៃប្រទេស កម្ពុជា ដោយមាន រាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទ ស្រីជេដ្ឋាធិរាជ រាមា ធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថាក្រុង ស្រ ឡប់ពិជ័យព្រៃនគរ។បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ប្រទេស ជាតិបាន ទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគ ត្រូវបាន បោះពុម្ពឲ្យ ប្រើ ពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ ជាង មុន ដោយសារវិធានការ មួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យ មានលក្ខណៈធូរស្រាលជាងមុន។
- សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
ព្រះអង្គចន្ទ ដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល ៨ឆ្នាំមកហើយក៏មិនខុសពី ក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅ ឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គ ចូលជួបពញាអុង ត្រូវជាញាតិវង្សដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា)ទ្រង់ទូលថា អ្នកបង លែងគិត ស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំ ស្ដាយព្រះ វង្សមហាក្សត្រ និងព្រះនគរទេឬ?
ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញបងលែង នឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។
តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?
ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គ ចន្ទ នៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេ ទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពី សត្រូវដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។ ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាង ឧឡារិកចំពោះមុខកងទ័ពនិងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧បន្ទាប់ពីព្រឹត្តិការណ៍នេះមកជ័យជំនះបានមកខាង ព្រះចន្ទ រាជា។ មេទ័ពស្ដេចកនចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ចាប់ពីពេលនោះមកព្រះអង្គចន្ទ ក៏ទន្ទ្រាន យក បានត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមក ដល់ រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទដើម្បីផ្អាកសង្គ្រាមមួយរយៈទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ការផ្អាកឈប់ ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញនៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំងរួចមកវាយចតុមុខ ទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។ នៅឆ្នាំ១៥១៩ ក្រោយដែលបាន ល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែក ប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯង ក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញបងលែង នឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។
តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?
ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គ ចន្ទ នៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេ ទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពី សត្រូវដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។ ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាង ឧឡារិកចំពោះមុខកងទ័ពនិងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧បន្ទាប់ពីព្រឹត្តិការណ៍នេះមកជ័យជំនះបានមកខាង ព្រះចន្ទ រាជា។ មេទ័ពស្ដេចកនចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ចាប់ពីពេលនោះមកព្រះអង្គចន្ទ ក៏ទន្ទ្រាន យក បានត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមក ដល់ រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទដើម្បីផ្អាកសង្គ្រាមមួយរយៈទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ការផ្អាកឈប់ ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញនៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំងរួចមកវាយចតុមុខ ទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។ នៅឆ្នាំ១៥១៩ ក្រោយដែលបាន ល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែក ប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯង ក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ไม่มีความคิดเห็น:
แสดงความคิดเห็น