មហាត្មៈ គន្ធី នាមជារដ្ឋបុរសនៃប្រទេសឥណ្ឌា
ហើយដែលពិភពលោកធ្លាប់បានទទួលស្គាល់ជាទូទៅ ។ លោកមានឈ្មោះពេញថា មហាត្មៈ
ការ៉ាមច័ន្ទ គន្ធី ជាជនជាតិហិណ្ឌូ កើតនៅថៃ្ងទី១ខែតុលាឆ្នាំ ១៨៦៩
នៅឯទីក្រុងតូចមួយឈ្មោះ ខាត់តេវាស នៃមណ្ឌលមុមបៃ(បុបបៃ)
ជាកូនពៅគេបង្អស់ក្នុងចំណោមបងប្អូន៤ នាក់នៃត្រកូលអភិជន ។
ប៉ុន្តែត្រកូលអភិជននៃគ្រួសារនេះ មិនសូវរឹងមាំដូចអភិជនដទៃទៀតឡើយ
អាស្រ័យហេតុនេះហើយជីវិតនៅយុវវ័យ មហាត្មៈ
មិនសូវទទួលបានការរៀនសូត្រយ៉ាងហ្មត់ចត់
ខ្ពង់ខ្ពស់ឡើយ ។ ស្តីអំពីវណ្ណៈ
មហាត្មៈ ស្ថិតនៅក្នុងត្រកូលពេទ្យ ដែលចាត់ថាជាវណ្ណៈធម្មតា
មិនសូវខ្ពង់ខ្ពស់ ជាសាមញ្ញជនម្នាក់ ដែលរមែងទទួលការជិះជាន់
និងមាក់ងាយពីពួកដែលស្ថិតក្នុងឋានៈខ្ពស់ជាង ។ ចំណុចនេះ
ហើយដែលធ្វើឱ្យមហាត្មៈ ស្អប់ខ្ពើមការជិះជាន់រវាងវណ្ណៈនិងវណ្ណៈយ៉ាងខ្លាំង
រួចបង្វែរកំហឹងនេះដោយខិតខំក្នុងការសិក្សា ដែលជាមូលដ្ឋានមួយរឹងមាំ
ដើម្បីយកឈ្នះលើរឿងនេះ ។ នៅពេលមហាត្មៈ
អាយុបាន១៣ឆ្នាំ តាមច្បាប់ទំនៀមទម្លាប់ប្រពៃណីនិយមលោកត្រូវតែរៀបការ។
មហាត្មៈ ក៏រៀបមង្គលការជាមួយកូនក្រមុំម្នាក់អាយុទើបតែបាន៨ឆ្នាំ គឺនាង
កាស្តូរិ ។ប្រពៃណីរៀបការនៃ ជនជាតិហិណ្ឌូគឺរបៀបនេះឯង
គឺត្រូវរៀបការតាំងពីក្មេង
ធ្វើឱ្យមហាត្មៈយល់ឃើញពីផលអាក្រក់នៃជីវិតអាពាហ៍ពិពាហ៍នៅក្នុង វ័យក្មេងនេះថា
ក្រៅពីបានធ្វើឱ្យការសិក្សាមិនរីកចម្រើនហើយ នៅបានបំផ្លាញសុខ ភាពទារក
ដែលកើតចេញមកទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូម្បីលោកបានរៀបការមែនពិត
ប៉ុន្តែការរៀនសូត្ររបស់លោកនៅតែបន្ត
នៅពេលបានបញ្ចប់ការសិក្សានៅវិទ្យាល័យរួច ភរិយារបស់លោកក៏បានកើតបានកូនម្នាក់
និងក្រោយមកបិតារបស់លោកក៏ស្លាប់ទៅដែរ
។បំណងប្រាថ្នាជាដំបូងនៃជីវិតរបស់លោកមហាត្មៈ ស្រឡាញ់នូវវិជ្ជាជីវៈច្បាប់
និងចង់ក្លាយខ្លួនទៅជាមេធាវី ។
ញាតិសន្តានម្នាក់បានបញ្ជូនលោកទៅសិក្សាវិជ្ជាច្បាប់នៅប្រទេស អង់គ្លេស ។
មហាត្មៈ បានសម្រេចចិត្តទៅរៀនច្បាប់នៅអង់គ្លេស ពេលលោកអាយុបាន១៧ឆ្នាំ
(គ.ស១៨៨៧)ប៉ុន្តែជីវិតនៅអង់គ្លេសសម័យនោះ គាត់មិនសូវជួបការលំបាកឡើយ
។កាលនោះនៅអង់គ្លេសមានជនជាតិឥណ្ឌាតិចនាក់ទេ
ហើយសម័យនោះមានតែត្រកូលអភិជន អ្នកមានប៉ុណ្ណោះដែលមានលទ្ធភាពបញ្ជូនកូនចៅឱ្យទៅរៀន
ហើយក៏រមែងប្រកួតប្រជែងគ្នាបញ្ជូនកូនទៅរៀនដែរ។មហាត្មៈ គន្ធី
ជាមនុស្សចូលចិត្តការស្ងៀមសា្ងត់ អៀនខ្មាស និងមិនសូវនិយាយស្តី ។
កាលនៅអង់គ្លេស លោកសង្កេតឃើញថា ជនជាតិអង់គ្លេសមានរូបរាងមាឌធំៗរឹងមាំ ។
នៅពេលដែលគិតដល់ម្ហូបអាហារដែលពួកអង់គ្លេសបរិភោគរាល់ថៃ្ង
ធ្វើឱ្យលោកគិតឃើញថា ជនជាតិអង់គ្លេសគេចូលចិត្តហូបប្រភេទសាច់
អ៊ីចឹងហើយទើបគេមានសុខ ភាពល្អរឹងមាំ ខុសពីជនជាតិឥណ្ឌា
ដែលមិនបរិភោគសាច់ទាល់តែសោះ ។ តាមលទ្ធិសាសនាដែលមហាត្មៈបានទទួលការបង្ហាត់បង្រៀន
តាំងពីយូរមកហើយ គឺហាមបរិភោគសាច់សត្វ រួចឱ្យគោរពសត្វ
សូម្បីនៅតាមទីក្រុងធំក៏នៅមានគោរពសត្វដែរ ។ មុនពេលមហាត្មៈ
ត្រឡប់មកពីសិក្សានៅប្រទេសអង់គ្លេសវិញ ម្តាយបានឱ្យមហាត្មៈស្បថថា
មិនត្រូវសេពគប់នឹងសុរា ស្រី មិនត្រូវបរិភោគសាច់សត្វជាដាច់ខាត
ប៉ុន្តែមហាត្មៈបានបំពានលើពាក្យសម្បថ
រួចបែរមកសាកល្បងហូបសាច់សត្វជាលើកដំបូង
ហើយលោកក៏ត្រូវមិនសប្បាយចិត្តនៅពេលគេស្អប់រូបលោក
ដូច្នេះហើយក៏ឈប់ហូបសាច់សត្វវិញ រួចក៏មកបរិភោគបន្លែ ផ្លែឈើជាមួយបាយ
តាមប្រពៃណីដូចដើម ។ពេលរៀនចប់ច្បាប់នៅអង់គ្លេស មហាត្មៈ
បានធ្វើដំណើរត្រឡប់មកប្រទេសឥណ្ឌាវិញ ក្នុងពេលធ្វើដំណើរត្រឡប់នោះ
លោកបានទទួលដំណឹងថា ម្តាយរបស់លោកទទួលអនិច្ចកម្ម
មហាត្មៈមានទុក្ខសោកយ៉ាងខ្លាំង និងរឹតតែក្លាយខ្លួនជាមនុស្សស្ងៀម
សា្ងត់ជាងមុនទៅទៀត ។ មហាត្មៈ
បានចាប់ផ្តើមជីវិតជាមេធាវីក្នុងរយៈពេលដំបូងនៅក្រុងមុមបៃ
និងតមកក៏ត្រឡប់ទៅធ្វើការជួយបងប្រុសនៅឯស្រុកកំណើតវិញ ។ នៅទីនោះ
មហាត្មៈត្រូវអ្នក ផងវាយតម្លៃថា
លោកជាមនុស្សមិនសូវយកចិត្តទុកដាក់លើការងារឡើយ ដែលអាចជាអ៊ីចឹងមែន
ព្រោះជាធម្មតានិស្ស័យរបស់មហាត្មៈ ជាមនុស្ស ស្ងៀមសា្ងត់មិនសូវរវី
រវល់ក្នុងរឿងរស់នៅ ចូលចិត្តសាមញ្ញងាយៗតាមតែមាន ។ ជីវិតរបស់គាត់ចាប់ផ្តើមមានតួនាទីសំខាន់
ក្នុងសម័យដែលកាលនោះជនជាតិឥណ្ឌា ត្រូវពួកអាណានិគមអង់គ្លេសបញ្ជូនទៅធ្វើជាកម្មករនៅអាហ្វ្រិក
ខាងត្បូង ។ ទន្ទឹមនឹងនោះ ពួកឈ្មួញផ្សេងៗនៅឥណ្ឌា
ទាំងពួកអ្នកកាន់សាសនាអ៊ិស្លាម និងហិណ្ឌូ ក៏បានទៅរស់នៅទីនោះដែរ
ការប្រកាន់ពូជសាសន៍បានកើតឡើងយ៉ាងតឹងរ៉ឹងក្នុងតំបន់នោះ
ជាពិសេសពួកទាហានហុល្លង់បានព្យាយាមរាំងស្កាត់មិនឱ្យពួកឥណ្ឌាចូល
ទៅក្នុងតំបន់ បាំងរីឡើយ
ហើយពួកហុល្លង់នេះក៏មិនអនុញ្ញាតឱ្យពួកឥណ្ឌាធ្វើជំនួញដែរ
។ក្នុងឆ្នាំ១៨៩៣ មហាត្មៈ បានធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូង
ក្នុងឋានៈជាមេធាវីប្រចាំក្រុម ហ៊ុនEAST INDIA កំពុងមានក្តីក្តាំជាមួយពួកសាធារណរដ្ឋអាហ្វ្រិកខាងត្បូង
និងចាត់ទុកថាជារឿងដំបូងហើយ ដែលមហាត្មៈបានទទួលនូវអំពើអយុត្តិធម៌ ។
បន្ទាប់ពីចាញ់ក្តីនោះរួច លោកក៏វិលត្រឡប់មកស្រុកកំណើតវិញ
គឺនៅក្នុងឆ្នាំ១៨៩៦ លោកក៏បានស្នើឡើងរឿងដែលជនជាតិឥណ្ឌាត្រូវពួកហុល្លង់ជិះជាន់ជូន
រដ្ឋាភិបាលឥណ្ឌា ។ខណៈជាមួយគ្នានេះរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង
ដែលជារដ្ឋាភិបាលបង្កើតឡើងដោយអង់គ្លេស ក៏
កើតមានសេចក្តីមិនពេញចិត្តក្នុងករណីមានកម្មករឥណ្ឌាហូរចូលប្រទេស
ខ្លួនកាន់តែច្រើន ។ ពួកស្បែកសមានការភ័យខ្លាចចំពោះតម្លៃពលកម្មរបស់ខ្លួនត្រូវធ្លាក់ចុះ
ព្រោះកម្លាំងពលកម្មពួកឥណ្ឌា ដែលគេជួលមកមានតម្លៃថោក ម្ល៉ោះ
ហើយភាពមិនស្ងប់បានកើតឡើងស្ទើរគ្រប់ទីកន្លែង
នៅទីបំផុតក៏ក្លាយទៅជាអំពើចលាចល។ ក្នុងឆ្នាំ១៨៩៦នេះឯង
ដែលមហាត្មៈក៏ត្រូវពួកអន្ធពាលតាមចងអាឃាតដែរ ប៉ុន្តែលោកបានគេចខ្លួនមុន
។ទោះបីយ៉ាងណាក៏ដោយ សូម្បីលោកបានឈ្លោះទាស់ទែងនឹងពួកស្បែកស
ដែលតែងតែមើលងាយចំពោះជាតិខ្លួនក៏ដោយ ប៉ុន្តែលោកនៅតែស្មោះត្រង់ភក្តី
ចំពោះរដ្ឋាភិបាលអង់គ្លេស ។ ក្នុងឆ្នាំ១៨៩៩ អង់គ្លេស កើតសង្គ្រាមជាមួយពួកទាហានហុល្លង់
ក្នុងការបែងចែកទឹកដីគ្រប់គ្រងនៅអាហ្វ្រិកខាងត្បូង ។លោកមហា ត្មៈ
ក៏បានប្រមូលកម្លាំងជនជាតិឥណ្ឌាចូលរួមជាមួយកងទ័ពអង់គ្លេស
សូម្បីមិនបានចេញទៅច្បាំង
ប៉ុន្តែលោកបានបំពេញតួនាទីជាអ្នកបញ្ជូនសម្ភារៈនិងបញ្ជូនទ័ព ត្រូវរបួសទៅមន្ទីរពេទ្យ
លុះរហូតអង់គ្លេសបានឈ្នះសង្គ្រាម ។ មហាត្មៈ
បានទទួលមេដាយមាសពីរាជការអង់គ្លេស មហាត្មៈធ្វើបែបនេះព្រោះ
លោកយល់ឃើញដោយយុត្តិធម៌ថា ខ្លួនជាមនុស្សរបស់អង់គ្លេស
ដូច្នេះត្រូវផ្តល់ប្រយោជន៍ឱ្យគេទើបគេពេញចិត្ត ។ នៅពេលព្រឹត្តិការណ៍បានស្ងប់ជាប្រក្រតីហើយ
នៅក្នុងគ.ស១៩០១ មហាត្មៈ ក៏បានធ្វើដំណើរមកឥណ្ឌាវិញ លោកមានក្តីសង្ឈឹមថា
នៅពេលដែលអង់គ្លេសឈ្នះពួកហុល្លង់ហើយ ច្បាប់ដែលតែងតែគាបសង្កត់
ទៅលើជនជាតិឥណ្ឌាប្រាកដជាត្រូវបន្ធូរ បន្ថយខ្លះ ជនជាតិឥណ្ឌានឹងមានសេរីភាព
ប៉ុន្តែហេតុការណ៍នោះនៅតែរក្សាដូចដើម មហាត្មៈ
ក៏បានត្រឡប់ទៅអាហ្វ្រិកខាងត្បូងម្តងទៀត
ដើម្បីដំណើរការតាមផែនការតស៊ូរបស់ខ្លួនឯង គាត់បានបង្កើតសមាគមមួយឈ្មោះថា British-India និងបានចេញកាសែតខ្លួនឯងមួយច្បាប់មាន
ឈ្មោះថា “ទស្សនៈរបស់ជនជាតិឥណ្ឌា” ។គេអាចនិយាយបានថា មហាត្មៈ
មានចេតនាតស៊ូដើម្បីជីវិតកម្មកររបស់ឥណ្ឌា
ជីវិតរបស់គាត់គឺការប្រើពាក្យសម្តីដោយខ្លួនឯង
និងតស៊ូដោយចុងប៉ាកការបស់គាត់សរសេរចុះក្នុងកាសែត ។ ក្នុងរយៈពេលនោះ
សមាគមរបស់គាត់មានសមាជិកកាន់តែច្រើនឡើង
សមាគមនេះគឺមានទិសដៅដើម្បីការពារសិទ្ធិជនជាតិ ឥណ្ឌា
ប៉ុន្តែតស៊ូដោយសច្ចធម៌ មិនប្រើអាវុធឡើយ និងចាប់តាំងពីឆ្នាំ១៩១២មក
មហាត្មៈ បានបោះបង់សម្លៀកបំពាក់បែបពួកអឺរ៉ុបចោលអស់
រួចងាកមកទទួលទានតែបន្លែនិងផ្លែឈើតាមប្រពៃណីរបស់លោក ។ លោកយល់ឃើញថា
ប្រទេសឥណ្ឌាក្លាយជាប្រទេសឯករាជ្យបាន លុះត្រាតែជនជាតិឥណ្ឌា
រួបរួមគ្នាជាមុន ដោយមិនត្រូវបែងចែកប្រកាន់វណ្ណៈ មិនប្រកាន់សាសនា ហេតុ
នេះទើបមហាត្មៈ ព្យាយាមផ្សះផ្សារបង្រួបបង្រួម
ឱ្យមានការចងមេត្រីរវាងពួកហិណ្ឌូ និងពួកអ៊ិស្លាម ។ លោកបានចំណាយពេលវេលា
សិក្សាទស្សនវិជ្ជា អំពីជីវិតជារៀង រហូត
និងព្យាយាមលុបលាងប្រពៃណីបែងចែកវណ្ណៈរបស់ពួកសាសនាហិណ្ឌូ ដែលមើលងាយ
មើលថោកវណ្ណៈតូចជាង ។មហាត្មៈ និងពួកដែលគេហៅថា ជាសិស្សានុសិស្សរបស់គាត់
បានព្យាយាមតស៊ូដើម្បីជ័យជម្នះ ក្នុង ការទាមទារសិទ្ធិរបស់ខ្លួនជារហូត
នៅពេលចំនួនសិស្សនោះមានកាន់តែច្រើនឡើង
និងរដ្ឋាភិបាលអង់គ្លេសក្នុងអាហ្វ្រិកខាងត្បូង នៅតែមិនព្រមឱ្យសិទ្ធិ
មហាត្មៈក៏ប្រើវិធីលើកស្ទួយកម្លាំងទឹកចិត្តសិស្សឱ្យចេះរួបរួមគ្នា ប្រឆាំង
ដោយមិនឱ្យប្រើកម្លាំង ពោលគឺមិនព្រមឱ្យធ្វើតាមពាក្យបញ្ជារបស់រដ្ឋាភិបាល
។ អង់គ្លេសធ្លាប់បានប្រើកម្លាំងទាហានចូលមកបង្ក្រាប
ដោយអាវុធជាច្រើនលើកច្រើនសារ និងធ្លាប់ចាប់ជនជាតិឥណ្ឌាទៅដាក់គុកជារឿយៗ
រួមទាំងក្មេងស្រីក៏មាន ។ រូបមហាត្មៈ
ក៏រមែងត្រូវពួកគេតាមចាប់ដែរ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសក៏មិនអាចយក
ឈ្នះលើពួកគេបាន រហូតកើតអំពើចលាចលនៅគ្រប់ទីកន្លែងនៃប្រទេសឥណ្ឌា
ព្រោះជនជាតិឥណ្ឌាភាគច្រើនរីករាយនឹងប្រគល់ខ្លួនឱ្យពួកគេចាប់
ជាជាងឱ្យពួកគេជិះជាន់ ។មានគ្រាមួយនោះមហាត្មៈ និងបក្សពួករបស់គាត់បានធ្វើការប្រឆាំងនឹងច្បាប់មួយស្តីអំពីអំបិល
។ មហាត្មៈ បានដឹកនាំបក្សពួកខ្លួន
ធ្វើដំណើរថ្មើរជើងទទេលើចមាយផ្លូវ១៦គីឡូ ម៉ែត្រ ចាកចេញពីទីអាស្រមទៅ
ទន្លេស្បាម៉ាទី ពេលទៅដល់នាំគ្នាចុះដងទឹកអំបិល
ក្រោយពីនេះមិនបានប៉ុន្មានថៃ្ង រាស្ត្រទាំងពួងនៃប្រទេសឥណ្ឌា
ក៏បាននាំគ្នាប្រឆាំងនឹងច្បាប់របស់អង់គ្លេសស្តីអំពីរឿងនោះ ។
រដ្ឋាភិបាលបានចាប់ខ្លួនពួកនោះដាក់គុក និង
បុគ្គលដំបូងដែលត្រូវចាប់ខ្លួនក្នុងរឿងនេះ គឺបណ្ឌិតនេរុហ៍
ដែលខណៈនោះលោកមានតំណែងជាប្រធានសភាឥណ្ឌា ក្រោយមកមហាត្មៈមានវិធីម្យ៉ាងទៀត
គឺលោកធ្វើ បាតុកម្មបង្អត់អាហារខ្លួនឯង ហើយដែលរដ្ឋាភិបាល
អង់គ្លេសចាត់ទុកជារឿងសំខាន់ ព្រោះនឹងក្រែងថាប្រសិនលោកមហាត្មៈស្លាប់ទៅ
ជនជាតិឥណ្ឌាប្រាកដជាគ្មាននរណាម្នាក់ អត់ឱនទោសឱ្យដល់រដ្ឋាភិបាលអង់គ្លេសឡើយ
។ សកម្មភាពរបស់លោកនេះ
បានធ្វើឱ្យរដ្ឋាភិបាលអង់គ្លេសយល់ព្រមដោះស្រាយរឿងផ្សេងៗឱ្យបាន ធូរស្រាល
។ទិសដៅម្យ៉ាងទៀតដែលមហាត្មៈព្យាយាមធ្វើ គឺការជំទាស់មិនឱ្យកម្មករឥណ្ឌា
ចេញទៅធ្វើការនៅ ក្រៅប្រទេស និងក្នុងតំបន់ដែលជនជាតិឥណ្ឌាត្រូវពួកគេជិះជាន់
មហា ត្មៈព្យាយាមតស៊ូ និងចរចា
ទាមទារនូវសមិទ្ធិមិនឱ្យមិត្តរួមជាតិរបស់លោកត្រូវធ្លាក់ទៅជា
ខ្ញុំបរិវារនៃពួកស្បែកស ។មហាត្មៈបានប្រើវិធី “ស្មឹងស្មាធ” របស់គាត់គឺបង្អត់អាហារខ្លួនឯងនោះ
ជាការតស៊ូដោយផ្លូវចិត្តដោយសុចរិត អ៊ីចឹងហើយទើបលោកមានរហស្ស នាមថា “មហាត្មៈ” ដែលប្រែថាមនុស្សដែលមានគុណធម៌ខ្ពស់
ឬអ្នកតស៊ូដើម្បីជនក្រីក្រ និងជនដែលត្រូវគេជិះជាន់ ។ ក្នុងឆ្នាំ១៩១៤
អង់គ្លេសធ្វើសង្គ្រាមនឹងប្រទេសអាល្លឺម៉ង់ មហាត្មៈក៏ប្រមូលកម្លាំងទៅជួយ
ដូចដែលធ្លាប់ជួយអង់គ្លេសកាលពីធ្លាប់បានធ្វើសង្គ្រាមជាមួយហុល្លង់
ប៉ុន្តែពេល នោះទាហានឥណ្ឌា ត្រូវបានចូលរួមសង្គ្រាមជាមួយទាហានអង់គ្លេស
ហើយមហាត្មៈទទួលបានមេដាយពានរង្វាន់ពីអង់គ្លេស ។
សង្គ្រាមបានចប់សេដ្ឋកិច្ចប្រទេសឥណ្ឌាធ្លាក់ចុះយ៉ាងដុនដាប
អ្នកក្រីក្រមានសន្ធឹកសន្ធាប់ ជនជាតិឥណ្ឌដែលធ្លាប់ធ្វើទាហាន
ត្រូវរំសាយក្លាយជាជនអត់ការងារធ្វើ នៅប្រទេសឥណ្ឌាកើតការច្របូកច្របល់
និងកើតភាពចលាចលស្ទើរគ្រប់កន្លែង ។ អង់គ្លេសខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន
ក៏ចេញច្បាប់បង្ក្រាបដែលបង្កើតជាអំពើទារុណកម្ម និង អយុត្តិធម៌
មហាត្មះក៏បានប្រើវិធីតស៊ូតាមផែនការរបស់លោកទៀត
។ពេលនេះគាត់បានប្រមែប្រមូលជនជាតិ ឥណ្ឌា ដែលធ្វើ ការក្នុងរដ្ឋាភបាលអង់គ្លេស
ឱ្យសុំលាលែងចេញពីការងារទាំងអស់... មហាត្មៈ ក៏បានបញ្ជូន
មេដាយរង្វាន់ជូនឱ្យរដ្ឋាភិបាលប្រទេសអង់គ្លេសវិញ ។ ក្នុងខណៈពេលនោះជនសំខាន់ៗនៅឥណ្ឌាបានបង្កើតសភាជាតិឥណ្ឌាឡើង
សភានេះមានកំណើតតាំង ពីឆ្នាំ១៨៨៥ ប៉ុន្តែទើបតែមានតួនាទីនាពេលនេះ ហើយរូប
មហាត្មះផ្ទាល់ក៏បានចូលរួមជាសមាជិកសភានេះ ។ នៅពេលដែលលោក Lordeson នៃរដ្ឋា ភិបាលអង់គ្លេស
បានដាក់នយោបាយបែងចែកមណ្ឌលក្នុងប្រទេសឥណ្ឌាក្នុង ឆ្នាំ១៩១៥
សភានេះធ្វើការជំទាស់យ៉ាងខ្លាំង និងចាប់តាំងពីពេលនោះមក សភានេះមានគំនិតទាមទារឯករាជ្យ
សមាជិកគ្រប់រូបប្រាថ្នាចង់ឃើញឥណ្ឌាបានរួចផុតពីអាណានិគមបរទេស ។
មហាត្មៈបានទទួលជ្រើសតាំងធ្វើជាប្រធានសភា
ប៉ុន្តែផែនការធ្វើការរបស់មហាត្មៈនៅពេលនោះ
មិនឆ្លើយតបនឹងបំណងសមាជិកសំខាន់ៗឡើយ ដូចបណ្ឌិតនេរុហ៍ និងលោកតាស (R.C Tas )ប៉ុន្តែគេនៅតែគោរពនូវគុណធម៌របស់មហាត្មៈនៅឡើយ
ព្រោះជនជាតិឥណ្ឌា អ្នកខ្លះប្រាថ្នាចង់ឱ្យមានការតស៊ូខាងអាវុធ ប៉ុន្តែ
មហាត្មៈចង់ឱ្យប្រើវិធីស្ងៀមសា្ងត់ ដែលលោកយល់ថា
ប្រសិនបើប្រើអាវុធប្រាកដជាមិនឈ្នះពួកអង់គ្លេសឡើយ ព្រោះអង់គ្លេសមានអាវុធល្អៗហើយឥណ្ឌាគ្មានអាវុធល្អទេ
។ នៅក្នុងឆ្នាំ១៩២១ ឥណ្ឌាបានកើតភាពចលាចលមួយដ៏ធំ
ព្រោះអត់ធ្មត់រមា្ងប់ចិត្តមិនបាន ។
រដ្ឋាភិបាលអង់គ្លេសបានធ្វើការបង្ក្រាបយ៉ាងឃោរឃៅ
បណ្តាលឱ្យជនជាតិឥណ្ឌាស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ មហាត្មៈត្រូវចាប់ខ្លួន
និងត្រូវកាត់ទោសឱ្យជាប់ គុកចំនួន៦ឆ្នាំ ។ ពេលជាប់បានតែ២ឆ្នាំ
មហាត្មៈក៏មានជំងឺ ពោះវៀនខ្នែងនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
រហូតបានជាសះស្បើយ បន្ទាប់មករដ្ឋាភិបាលអង់គ្លេស
ក៏បានលែងខ្លួនលោកឱ្យមានសេរីភាព ។ ទោះបីយ៉ាងណាក៏ដោយ
មហាត្មៈក៏នៅតែបន្តការតស៊ូទៅទៀត តាមសន្តិវិធីរបស់ លោក, លោកបានព្យាយាមបង្រៀនឱ្យជនជាតិឥណ្ឌា
ឱ្យចេះសង្កត់ចិត្ត
សង្កត់អារម្មណ៍ខ្លួនឯងមិនឱ្យសម្តែងចេញនូវអំពើឃោរឃៅចេញមកខាងក្រៅ
លោកបង្រៀនឱ្យចេះប្រើវិធីចចេសដោយស្ងៀមសា្ងត់ ទោះជាត្រូវគេចាប់យកទៅធ្វើទារុណ
កម្មក៏ដោយ ត្រូវចេះធ្វើឱ្យរីករាយឡើង ប៉ុន្តែក្នុងខណៈជាមួយគ្នានេះ
ក៏មិនត្រូវឱន
ក្បាលគោរពធ្វើតាមពាក្យបង្គាប់បញ្ជាឱ្យពួករដ្ឋាភិបាលអង់គ្លេសដែរ ។
ក្រៅពីនេះ មហាត្មៈបានខំលើកទឹកចិត្តប្រជាជនឥណ្ឌា ត្រូវអនុវត្តឱ្យបាននូវសេចក្តីសម្រេចផ្សេងៗមានដូចជា៖
លើកទឹកចិត្តប្រជាជនឥណ្ឌាឱ្យឈប់ប្រើរបស់របរអង់គ្លេស
និងឱ្យគ្រប់គ្នាត្រូវចេះត្បាញសំពត់ស្លៀកដោយខ្លួនឯង
មិនឱ្យទិញរបស់បរទេសប្រើ ផ្ទះណាដែលមិនអាចចេះធ្វើអ្វី
មហាត្មៈអាចបង្រៀនរហូតអាចធ្វើបាន ។ក្រៅពីនោះ
មហាត្មៈនៅបានបង្រៀនប្រជាជនឥណ្ឌាគ្រប់រូបត្រូវតាំងសតិបញ្ញានឹងនរ
មិនស្អប់ខ្ពើមវណ្ណៈតូចតាច
និងឈប់ឱ្យប្រើច្បាប់គាបសង្កត់គ្នាដូចដែលធ្លាប់បានហាមពួកវណ្ណៈ តូចតាច
មិនឱ្យចូលវិហាររបស់វណ្ណៈខ្ពស់ជាដើម ។ ក្នុងឆ្នាំ១៩២៤ មហាត្មះក៏បានជ្រើសតាំងធ្វើជាប្រធានសភាជាតិឥណ្ឌា
សមាជិកគ្រប់រូបត្រូវពាក់មួកសធ្វើត្បាញដោយខ្លួនឯង
មួកសនេះជានិមិត្តរូបដែល មហាត្មៈត្រូវបាន
ពាក់ក្នុងពេលគេឃុំរូបលោកនៅប្រទេសអាហ្វ្រិកខាងត្បូង ។
តមកនៅក្នុងឆ្នាំ១៩៣០ រដ្ឋាភិបាលអង់គ្លេសបានពិចារណាឃើញថា គួរតែឱ្យ
ឥណ្ឌាមានសិទ្ធិបានគ្រប់គ្រងប្រទេសដោយខ្លួនឯង
ប៉ុន្តែក្នុងឋានៈជាប្រទេសដែលក្បាលម៉ាស៊ីនដឹកនាំក្រោមចក្រ ភពអង់គ្លេស
ដូចនៅប្រទេស អូស្ត្រាលី, ណូវែលហ្សេឡង់, កាណាដា និងអាហ្វ្រិក ។ ដូច្នេះរដ្ឋសភាអង់
គ្លេសបានបង្កើតគណៈកម្មាធិការមួយឡើង
ដើម្បីប្រជុំពិចារណាបញ្ហានៅប្រទេសឥណ្ឌា ។ ប៉ុន្តែដោយគណៈ
កម្មាធិការនេះមានសមាជិកសុទ្ធតែជាពួកអង់គ្លេសទាំងអស់
ដូច្នេះការងារទាំងឡាយមិនអាចឆ្លើយតបបាន
នឹងបំណងរបស់ជនសំខាន់ៗរបស់ឥណ្ឌាឡើយ ហេតុនេះហើយក្នុងសម័យប្រជុំលើកទីមួយ
មិនមានសមាជិកឥណ្ឌាចូលរួមប្រជុំឡើយ
ទន្ទឹមនឹងនោះសមាជិកឥណ្ឌាមួយចំនួនកំពុងត្រូវជាប់ឃុំឃាំង ។ឡត អេវិន
អភិបាលគ្រប់គ្រងប្រទេសឥណ្ឌាសម័យនោះ បានអញ្ជើញឱ្យមហាត្មៈទៅចូលរួមប្រជុំ, លោកអេវិននេះ គោរពលោកមហាត្មៈណាស់
បានចរចាឱ្យលែងខ្លួនបុគ្គលសំខាន់ៗរបស់សភាឥណ្ឌា ហេតុនេះ
មហាត្មៈក៏បានធ្វើដំណើរទៅជួបឡត អេវិន
ដើម្បីធ្វើការព្រមព្រៀងគ្នាដោយសន្តិភាព ។មហាត្មៈ គន្ធី
បានទាមទារឱ្យរដ្ឋាភិបាលអង់គ្លេសឱ្យឈប់ប្រើអំណាចឃោរឃៅបង្ក្រាប បាតុករ។
ក្នុងដំណើរទៅចូលរួមប្រជុំជាមួយរដ្ឋាភិបាលអង់គ្លេសនៅទីក្រុងឡុងដ៍
ក្នុងគ្រានោះ បានធ្វើឱ្យប្រជាជនអង់គ្លេសមានការពេញចិត្តយ៉ាងខ្លាំង
ពោលគឺមហាត្មៈបានទៅសួរសុខទុក្ខដល់និវាសនដ្ឋានរបស់ក្រុមប្រជាជន
ក្រីក្រជនជាតិអង់គ្លេស នៅពេលទំនេរលោកបានសម្តែងឱ្យនូវគំនិត និងសេចក្តីត្រូវការរបស់ជនជាតិឥណ្ឌា
ឱ្យជនជាតិអង់គ្លេសបានយល់ដឹង ។ លោកបានទៅទស្សនាមហាវិទ្យាល័យនានា
ដែលមានទាំងប្រជាជនឥណ្ឌា និងអង់គ្លេសកំពុងរៀនសូត្រ ។ មហាត្មៈ
បានព្យាយាមពន្យល់ជនជាតិអង់គ្លេសឱ្យបានយល់ច្បាស់អំពី
សេចក្តីត្រូវការរបស់ប្រជាជនឥណ្ឌា
។ការប្រជុំបញ្ហារឿងឥណ្ឌាក្នុងលើកទីមួយនេះមិនបានទទួលនូវ
ការព្រមព្រៀងគ្នាឡើយ ព្រោះដោយសារសមាជិកគណៈកម្មាធិការនោះ
មានពួកអង់គ្លេសស្ទើរតែទាំង អស់ មិនមានសំឡេងប្រជាជនឥណ្ឌាណាម្នាក់ឡើយ ។
ពេលចប់ប្រជុំ មហាត្មៈក៏បានធ្វើដំណើរត្រឡប់មកវិញ
លោកមានឱកាសបានចូលសម្រាកនៅ ក្រុងប៉ារីស ទីនោះលោកបានជួបជាមួយ រូម៉ង់
រូឡង់ ដែលតមកលោករូបនេះបានក្លាយជាមនុស្សដំបូង បង្អស់
ដែលបានសរសេរជីវប្រវត្តិរបស់មហាត្មៈ ។ ការតស៊ូដើម្បីឯករាជ្យប្រទេសឥណ្ឌា
ដែលមហាត្មៈបានដឹកនាំនោះ មើលទៅហាក់ ដូចជាបុគ្គលរូបនេះ
ត្រូវស្វិតស្វាញយ៉ាងខ្លាំង លោកត្រូវជាប់គុកស្ទើររាប់ភ្លេច ។
មិនថាជាការតស៊ូដោយបង្អត់អាហារ ឬដោយវិធីចចេសក៏ដោយ
អង់គ្លេសក៏នៅមិនអាចដោះ
ស្រាយចាត់ការឱ្យបានទៅតាមបំណងប្រាថ្នារបស់ប្រជាជនឥណ្ឌា ឡើយ អង់គ្លេសនៅតែរក្សាទុកនូវឥរិយាបថ
មិនប្រគល់ឱ្យឥណ្ឌាបានឯករាជ្យដោយងាយៗឡើយ និងសូម្បីតែថា
អង់គ្លេសមានការបន្ធូរបន្ថយឱ្យមានចាត់តាំងនូវសហព័ន្ធរដ្ឋឡើង
ដោយមានក្បាលម៉ាស៊ីនគ្រប់គ្រងភាគច្រើនជាជនជាតិឥណ្ឌាមែនពិត
តែអង់គ្លេសនៅតែប្រើវិធីគ្រប់គ្រងសេដ្ឋកិច្ចនិងយោធាដូចដើម
។រហូតដល់សង្គ្រាមលោកលើកទី២កើតឡើងនៅក្នុងឆ្នាំ១៩៣៩ ពេលនោះ
មហាត្មៈនិងប្រជាជនឥណ្ឌាភាគច្រើន មិនបានចូលរួមជួយអង់គ្លេសដូចដើមឡើយ
អង់គ្លេសចាប់ផ្តើមនឹកគិតជាថ្មីថា ការដែលគ្រប់គ្រង
ទៅលើប្រទេសឥណ្ឌាមានការពិបាកណាស់ អ៊ីចឹងហើយទើបនៅឆ្នាំ១៩៤៧
រដ្ឋាភិបាលប្រទេសអង់គ្លេស
បានយល់ព្រមឱ្យចែកប្រទេសឥណ្ឌាជាពីរប្រទេសឯករាជ្យ
គឺប្រទេសឥណ្ឌារបស់ពួកសាសនាហិណ្ឌូ
និងប្រទេសប៉ាគីស្ថានរបស់ជនជាតិអ៊ិស្លាម ។
ប្រទេសទាំងពីរក៏បានប្រកាសឯករាជ្យរៀងៗខ្លួនក្នុងថៃ្ងជាមួយគ្នា គឺថៃ្ងទី
១៥ខែសីហាឆ្នាំ១៩៤៧ ។ ប៉ុន្តែជាការគួរឱ្យសោក ស្តាយ
ក្រោយមកប្រទេសឥណ្ឌាដែលត្រូវបែងចែកពីគ្នា
ពួកគេបានឈ្លោះទាស់ទែងគ្នានៅខែធ្នូឆ្នាំ១៩៧១
ពោលគឺការវិវាទគ្នាមិនឈប់រវាងពួកហិណ្ឌូ និងពួកអ៊ិស្លាម ។មហា ត្មៈ
មានជីវិតបានរស់នៅឃើញឯករាជ្យនៃប្រទេសឥណ្ឌាបានត្រឹមតែ៥ខែជាង ប៉ុណ្ណោះ
ព្រោះក្រោយមករូបលោកត្រូវបានគេលួចសម្លាប់ក្នុងថៃ្ងទី៣០ខែមករា
ឆ្នាំ១៩៤៨ ក្នុងខណៈពេល ដែលលោកកំពុងប្រជុំសូត្រធម៌
លោកក៏បានស្លាប់ភ្លាមក្នុងពេលនោះ ។លោក មហាត្មៈ គន្ធី កើតមកជាមេដឹកនាំប្រទេសនៃប្រទេសឥណ្ឌា
ជារដ្ឋបុរសដ៏ឆ្នើមម្នាក់នៃជនជាតិអាស៊ី
ជារៀមច្បងនៃជនជាតិអាស៊ីប្រកបដោយលក្ខណៈសម្បត្តិនៃសេចក្តីទន់ភ្លន់ ព្យាយាម
អត់ធ្មត់ ក្លាហាន និងមេត្តាធម៌ដ៏គួរឱ្យសរសើរយ៉ាងខ្លាំង៕
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น