วันจันทร์ที่ 2 กันยายน พ.ศ. 2556

យុគអន្ធកាលនៃកម្ពុជា ១៤៣៧ – ១៨៦៣

 យុគអន្ធកាលនៃកម្ពុជា គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលនៃការ ធ្លាក់ចុះនិងការបាត់បង់ទឹកដី។ កម្ពុជាបានសម្បូរសប្បាយនូវសម័យកាលដ៏រុងរឿងមួយរយៈពេលខ្លី កំឡុងសតវត្សទីដប់ប្រាំមួយ ដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានក៏សាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃ បឹងទន្លេ សាបតាមបណ្ដោយទន្លេមេគង្គ ដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលដែល នៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញនិងប៉ទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការ សញ្ជ័យ
របស់ពួកសៀមយករាជធានីថ្មីនៅលង្វែកនៅឆ្នាំ១៥៩៤បានកំណត់ការប្រែត្រឡប់ចុះនូវភ័ព្វវាសនារបស់ប្រទេស និង កម្ពុជា ក៏បានក្លាយជាកូនអុកមួយក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងពួកអ្នកជិតខាងទាំងពីរដែលបង្កើនឥទ្ធិពលបន្តិចម្ដងៗគឺសៀម និងយួន។ការតាំងលំនៅរបស់យួននៅតំបន់ដីសណ្ដទន្លេមេគង្គបាននាំមកនូវការបញ្ចូលតំបន់នោះនៅចុងនៃសតវត្សទីដប់ប្រាំ ពីរ។ ដោយហេតុនោះកម្ពុជាបានបាត់បង់ទឹកដីខ្លះដ៏មានជីជាតិបំផុត និងត្រូវបានកាត់ផ្ដាច់ពីសមុទ្រ។ ដូច្នេះការទន្ទ្រាន របស់បរ ទេសបានបន្តរហូត ដល់ពាក់កណ្ដាលសតវត្សទីដប់ប្រាំបួនដោយសារតែយួនបានប្ដេជ្ញា ដើម្បីលេបត្របាក់ទឹកដីខ្មែរនិងបង្ខំ អោយអ្នកស្រុកខ្មែរទទួលយកវប្បធម៌យួន។
  • ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣
     ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណា ព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជាសម័យកាលនៃភាព ស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃ ពួក អ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅ ក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួនហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយរឺក៏ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម។ភាពភ័យខ្លាចនៃការ បាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវ ជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០។ ការបង្កើតនៅ ឆ្នាំ ១៩៧៩ នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃ ដំណាក់ កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ។
     ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅ សតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំព្រះរាជវាំងរបស់កម្ពុជាបាន បោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ ទៅវិញទេវៀលែងតែចន្លោះពេល ដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់។ជំ នឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញនៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រ ជាជនខ្មែរ បានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាម បាន មួយរយៈទេរវាងនគរទាំងពីរដដែល។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួក ភូមាដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។
      នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយ របស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប។ ដូច្នេះ វាបានគ្រប់គ្រង ពាណិជ្ជកម្មតាម ទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្ម អន្តរជាតិ ដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែ បើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែល នៅក្នុងដីគោក។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង(១៣៦៨-១៦៤៤)បានផ្ដល់នូវឱកាស រកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិកនៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខការដោះដូរពាណិជ្ជកម្ម ព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
     ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានី ពីភ្នំពេញទៅលង្វែក។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះដែលបានតាំងនៅ ច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញដែលបានពិពណ៌នារៀបរាប់ទីក្រុងជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើម អស្ចារ្យ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈសូត្រនិងកប្បាស ធូប ភ្លុកម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយ និងដើម សតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់អេស្ប៉ាញ និងប៉ទុយហ្កាល់។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយ ពួកអង់គ្លេសនិងហូឡង់ 
      នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូ សហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿង រ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែ ជំនឿស៊ប់លើ ព្រាហ្មណ៍ខ្លាំងក្លានៃ ក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់ នូវការឆ្លុះបញ្ចាំងទៅ ក្នុងការ គោរពបដិបត្តសាសនាជាតិ នៅពេលនោះ។
     ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រពួកអ្នកផ្សងព្រេង រឺពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅ ការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះ បានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្រប ល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧។ ក្ដីសង្ឃឹម នៃការធ្វើអោយប្រទេសនេះជាប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញនៅពេលនោះពួកអេស្ប៉ាញ ត្រូវ បានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយ ក្រុមទាហាន ស៊ីឈ្នួលម៉ាឡេ ។ យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជា ដោយ កាន់ កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រង នយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះ នៃលង្វែក ជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រង កម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់ អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
  • ការត្រួតត្រាដោយសៀមនិងយួន
កម្ពុជាក្បែរៗទសវត្សឆ្នាំ១៩៥០
       ច្រើនជាងការសញ្ជ័យអង្គរបស់ពួកគេ មួយសតវត្សកន្លះ ដែលពួកសៀមកាន់កាប់ លង្វែកបានកត់សំគាល់នូវការផ្ដើម នៃការដាំក្បាលចុះនៅក្នុងជោគវាសនាប្រទេសខ្មែរ។ ហេតុផសដែលអាចទៅរួចមួយសម្រាប់ការធ្លាក់ចុះដាំក្បាលនេះ គឺការបង្ហូរចេញពលករ ដែលបានបង្ខំដោយពួកអ្នកសញ្ជ័យសៀមតាមរយៈ ដែលពួកគេបានកេណ្ឌរាស្ត្រ ខ្មែរ កសិករស្រែចំការរាប់ពាន់នាក់ ពួកសិប្បករដ៏ចំណានៗ ពួកអ្នកប្រាជ្ញបណ្ឌិត និងពួក ក្រុមសមាជិកនៃបព្វជិតពុទ្ធសាសនា ទៅកាន់រាជធានីអយុធ្យារបស់ពួកគេ។ ការអនុវត្ត បែបនេះ ជាទូទៅនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ បានបង្គាំងសមត្ថភាព របស់កម្ពុជា ដើម្បីធ្វើអោយដូចដើមវិញ នូវអតីតភាពដ៏អស្ចារ្យរបស់ខ្លួន។ រាជធានីខ្មែរថ្មីគឺត្រូវបង្កើត ឡើងនៅឧដុង្គ ខាងត្បូងលង្វែក ប៉ុន្តែក្សត្រឧដុង្គអាចនៅគង់វង្សបានដោយ សារការចូល ទៅអ្វី ដែលមានតម្លៃស្មើនឹងទំនាក់ទំនងជាប្រទេសចំណុះជាមួយសៀមនិងជាមួយយួន។ របៀបនិយាយជាសាមញ្ញទៅ សៀមក្លាយជាឪពុកខ្មែរ និងយួនជាម្ដាយខ្មែរ។
     នៅចុងសតវត្សទីដប់ប្រាំ យួនដែលមិនដូចប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏ទៃទៀតទេ ដោយ បានផុសឡើងពីមណ្ឌលអរិយធម៌ចិន ហើយបានលេបត្របាក់ទាំងស្រុងភ្លាមៗ នូវនគរ ចាម្ប៉ា នៅតាមសមុទ្រដ៏មានឥទ្ធិពលបំផុតនៅឯវៀតណាមកណ្ដាល ។ រាប់ពាន់នាក់នៃ ពួកចាមបានរត់គេចទៅកាន់ទឹកដីខ្មែរ។ នៅដើមសតវត្សទីដប់ប្រាំពីរ ពួកយួនបានមក ដល់តំបន់ដីសណ្ដទន្លេមេគង្គ ដែលទីនោះបានតាំងទីដោយប្រជាជន ខ្មែររួចទៅហើយ។ នៅឆ្នាំ១៦២០ ស្ដេចខ្មែរជ័យជេដ្ឋាទី២ (១៦១៨-២៨) បានរៀបអភិ សេកជាមួយកូនស្រី នៃង្វៀន ភ្វូខ ង្វៀន(Nguyễn Phúc Nguyên) ម្នាក់ក្នុងចំណោមពួកលោកម្ចាស់ង្វៀន (១៥៥៨-១៧៧៨) ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងអស់រយៈ ស្ទើរតែមួយសម័យ កាលនៃរាជវង្សឡេ (១៤២៨-១៧៨៨)។ បីឆ្នាំក្រោយមក ទៀតព្រះបាទជ័យជេដ្ឋា បានអនុ ញ្ញាត អោយពួកយួនបង្កើតផ្ទះបែបប្រពៃណីនៅព្រៃនគរ ក្បែរអ្វីដែលឥឡូវ គឺទីក្រុងហូជី មិញ(សៃហ្កនតាំងពីឆ្នាំ១៩៧៥)។ នៅចុងនៃសតវត្សទីដប់ប្រាំពីរ តំបន់នោះនៅក្រោមការ គ្រប់គ្រងខាងរដ្ឋបាលយួន ហើយកម្ពុជា ត្រូវបានកាត់ផ្ដាច់ពីច្រកចូលទៅកាន់សមុទ្រ។ ការ ដោះដូរពាណិជ្ជកម្មជាមួយពិភពលោកខាងក្រៅមានលទ្ធភាពទៅរួចដោយមាន ការ អនុញ្ញតពីយួនតែប៉ុណ្ណោះ ។
     មានសម័យកាលជាច្រើននៅក្នុងសតវត្សទីដប់ប្រាំពីរនិងទីដប់ប្រាំបី នៅពេលពួកអ្នកជិតខាងខ្មែរត្រូវព្រួយបារម្ភ ជាមួយការ វិវាទខាងក្នុង រឺ ខាងក្រៅ ដែលខ្មែរបានបណ្ដោយអោយប្រទេសព័ទ្ធជុំវិញខ្លួនមានចន្លោះពេលដកដង្ហើមបាន ។ ពួកយួន ត្រូវបាន ជាប់ពាក់ព័ន្ធក្នុងសង្គ្រាម ក្នុងស្រុកអូសបន្លាយរហូតដល់ឆ្នាំ១៦៧២ (សូមមើល សង្គ្រាមទ្រិញ-ង្វៀនសម្រាប់ពត៌មានលំអិត) ប៉ុន្តែ លើការសន្និដ្ឋាន ពួកលោកម្ចាស់ង្វៀន ដែលបានកាន់កាប់នៅភាគខាងត្បូង បានបញ្ចូលតំបន់ទឹកដីខ្មែរដ៏ច្រើន ទៅក្នុងតំបន់នៃដី សណ្ដទន្លេមេគង្គ ។ អស់រយៈពេលមួយរយឆ្នាំក្រោយមក ពួកយួនបានប្រើប្រាស់ការធ្វើទុក្ខបុកម្នេញតិចតួចទៅលើនិគមជនយួន នៅក្នុងតំបន់ដីសណ្ដជាលេសដើម្បីការវាតទីទឹកដីរបស់ពួកគេ ដូចជាការសម្បទានទឹកដីពីអាពាហ៍ពិពាហ៍នៃអន្តរក្សត្រជាដើម ។ ដោយនៅចុងសតវត្សទីដប់ប្រាំបី ពួកគេបានពង្រីកវិសាលភាពអំណាចរបស់គេដើម្បីរួមបញ្ចូលតំបន់នេះ ដាក់ចូលក្នុងចុង ទសវត្ស ១៩៨០ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម) ។
    សៀម ដែលមិនដូច្នោះទត្រូវបានលួងលោមក្លាយជាសម្ព័ន្ធមិត្តមួយប្រឆាំង នឹងការលុកលុយរបស់យួននៅក្នុងសតវត្សទីដប់ ប្រាំបី ដែលសៀមខ្លួនឯងជាប់ដៃនៅក្នុងការប៉ះទង្គិចគ្នាថ្មីមួយជាមួយភូមា។ នៅឆ្នាំ១៧៦៧ រាជធានីសៀមអយុធ្យាត្រូវបានឡោម ព័ទ្ធនិងបំផ្លិចបំផ្លាញ។ ពួកសៀមភ្លាមៗក៏បានស្ដារឡើងអោយដូចដើមវិញ និងដោយឆាប់រហ័សបានអះអាងសារជាថ្មី នូវវិជិត រាជ្យរបស់គេលើប្រទេសខ្មែរ។ ស្ដេចខ្មែរក្មេងខ្ចី ព្រះបាទអង្គអេង (១៧៧៩-៩៦) ជាអ្នកភៀសខ្លួនម្នាក់នៅឯរាជវាំងសៀម ត្រូវបាន តែងតាំងជាក្សត្រនៅឧដុង្គដោយកងទ័ពសៀម ។ នៅក្នុងពេលដូចគ្នា សៀមបានបញ្ចូលខេត្តនៅ ភាគខាងជើង បំផុតបីរបស់ខ្មែរ ដោយស្ងាត់ៗ ។ ជាការបន្ថែម អ្នកគ្រប់គ្រងតាមតំបន់នូវខេត្តពាយព្យ បាត់ដំបងនិងសៀមរាប បានក្លាយជាទឹកដីចំណុះ នៃស្ដេច សៀម ហើយតំបន់ទាំងនេះក៏បានមកក្រោមមណ្ឌលឥទ្ធិពលសៀម ។
     ការប្រណាំងប្រជែងថ្មីទៀតរវាងសៀមនិងយួនដើម្បីគ្រប់គ្រងប្រទេសខ្មែរ នៅសតវត្សទីដប់ប្រាំបួនបានហុចជាលទ្ធផលនៅ សម័យកាលមួយ ដែលនៅពេលនោះមន្ត្រីយួនដោយធ្វើការតាមរយៈស្ដេចខ្មែរអាយ៉ងបានកាន់កាប់ផ្នែកកណ្ដាលនៃប្រទេសនេះ ហើយបានប៉ុនប៉ងដើម្បីបង្ខំអោយរាស្ត្រខ្មែរទទួលយកប្រពៃណីទំនៀមទំលាប់យួន។ការបះបោរជាច្រើនលើកប្រឆាំងនឹងការគ្រប់ គ្រងរបស់យួនដែលជាលទ្ធផល។ ការសំខាន់បំផុតនៃអ្វីទាំងនេះបានកើតឡើងនៅឆ្នាំ១៨៤០ដល់១៨៤១ និងបានរីករាលដាលភាគ ច្រើន ទូទាំងប្រទេស ។ បន្ទាប់ ពីពីរឆ្នាំនៃការប្រយុទ្ធគ្នាខ្មែរនិងអ្នកជិតខាងរបស់ខ្លួនបានឈោងចាប់កិច្ចព្រមព្រៀងមួយដែលដាក់ ប្រទេសនេះក្រោមចក្រពត្តិភាពនៃសៀមនិងយួន ។ យ៉ាងណាក៏ដោយ ពោរពេញដោយការភ័យខ្លាចនៃអតីតកាលដ៏យូរអង្វែង ដែលត្រួតត្រាដោយការលុកលុយថៃ ក្រោមកិច្ចប្រឹងប្រែងបែកពីគ្នា ខ្មែរបានរៀបខ្លួនដើម្បីឈរខាងក្រោមអាណាព្យាបាល ភាព របស់យួន ។ តាមការបញ្ជានៃប្រទេសទាំងពីរ ក្សត្រថ្មី ព្រះបាទអង្គឌួង (១៨៤៨-៥៩) បានឡើងសោយរាជ្យហើយបាននាំមកនូវ សន្តិភាពមួយទសវត្សនិងឯករាជ្យភាពមិនពិតប្រាកដដល់កម្ពុជា ។

     ក្នុងការប្រព្រឹត្តិរំលោភបំពានរបស់ពួកគេលើប្រជាជនខ្មែរ ពួកសៀមនិងយួនគឺមិនអាចកត់សំគាល់ឃើញជាក់ស្ដែងឡើយ។ ការរងទុក្ខវេទនានិងបែកបាក់បានបង្កឡើងដោយសង្គ្រាម ដែលអាចប្រៀបធៀបបានទៅនឹងការឆ្លងកាត់ជាច្រើនស្រដៀង នឹង បទពិសោធន៍កម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០អញ្ជឹងដែរ ។ ក៏ប៉ុន្តែពួកសៀមនិងយួនមានអាកប្បកិរិយាផ្សេងៗគ្នាជាបច្ច័យសំខាន់ ដោយនាំឱ្យព្រួយបារម្ភចំណងមេត្រីភាពពួកគេជាមួយខ្មែរ ។ សៀមបានចែករំលែកជាមួយខ្មែរនូវសាសនាទេវកថាអក្សរសាស្ត្រ និងវប្បធម៌ជាទូទៅ ។ ពួកស្ដេចចក្រីនៅបាងកកចង់បាននូវសេចក្ដីស្មោះត្រង់ សួយសារអាករនិងទឹកដីរបស់ខ្មែរ ប៉ុន្តែពួកស្ដេច ទាំងនោះមិនមានចេតនាក្នុងការប្រកួតប្រជែង រឺក៏ផ្លាស់ប្ដូរតម្លៃ រឺក៏របៀបនៃការរស់នៅរបស់ប្រជាជនឡើយ ។ យួនបានបង្ហាញ អោយខ្មែរឃើញថាជាពួកព្រៃផ្សៃដើម្បីធ្វើ អោយចំរើនតាមរយៈការផ្សាយវប្បធម៌យួន ហើយនិងពួកគេចាត់ទុកទឹកដី ខ្មែរជា ដីមានជីជាតិជាទីកន្លែងពេញច្បាប់សម្រាប់អាណានិគមកម្មតាមរយៈពួកនិគមជនមកពីប្រទេសយួន។

ไม่มีความคิดเห็น:

แสดงความคิดเห็น