សិក្ខាបទ ១០
១ បាណាតិបាតា វេរមណី
ចេតនាជាហេតុវៀរចាកធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២ អទិន្នាទានា វេរម
ចេតនាជាហេតុវៀកចាកកិរិយាកាន់យកវត្ថុដែលគេមិនបានឱ្យដោយកាយឬដោយវាចា ។
៣ អព្រហ្មចរិយា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម ។
៤ មុសាវាទា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា
៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី
ចេតនាជាហេតុវៀរចាក ហេតុជាទីតាំងនៃសេចក្ដីប្រមាទ
គឺផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ។
៦ វិកាលភោជនា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស
។
៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយារាំង ច្រៀង ប្រគំ
និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ ។
៨ មាលាគន្ឋវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាទ្រទ្រង់ប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយ
ដោយផ្កាកម្រងនិងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
៩ ឧច្ចាសយនមហាសយនា វេរមណី
ចេតនាជាហេតុវៀរចាក ទីសេនាសនៈដ៏ខ្ពស់ហូសប្រមាណនិងទីសេនាសនៈដ៏ប្រសើរ ។
១០ ជាតរូបរជតប្បដិគ្គហណា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាទទូឡកាន់យកនូវមាសនិងប្រាក់ដោយខ្លួនឯង
ឬប្រើអ្នកដទៃឱ្យទទូលកាន់យក ហើយត្រេកអរចំពោះមាសនិងប្រាក់នោះ ។
ទណ្ឌកម្ម ១០
១ វិកាលភោគី ហោតិ
សាមណេរបរិភោគនូវភោជនាហារក្នុងកាលខុស ។
២ នច្ចាទិវិសូកទស្សិកោ ហោតិ
សាមណេររាំច្រៀង ប្រគំ និងមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ ។
៣ មាលាទិធារណាទិកោ ហោតិ
សាមណេរទ្រទ្រង់ប្រដាប់ និងតាក់តែងទ្រទ្រង់រាងកាយ ដោយផ្កាកម្រងនិងគ្រឿងក្រអូប
និង
គ្រឿងលាបផ្សេងៗ ។
៤ ឧច្ចាសយនាទីកោ ហោតិ
សាមណេរដេកឬអង្គុយលើទីសេនាសនៈដ៏ខ្ពស់ហូសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ ។
៥ ជាតរូបរជតប្បដិគ្គណ្ហកោ ហោតិ
សាមណេរទទូលកាន់យកនូវមាសនិងប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យទទូលកាន់យក
ហើយត្រេកអរចំពោះនិងប្រាក់នោះ ។
៦ ភិក្ខូនំ អលាភាយ បរិសក្កតិ
សាមណេរព្យាយាមដើម្បីនិងឱ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ ។
៧ ភិក្ខូនំ អនត្ថាយ បរិសក្កតិ
សាមណេរព្យាយាមដើម្បីមិនឱ្យជាប្រយោជន៍ដល់ភិក្ខុទាំងឡាយ ។
៨ ភិក្ខូនំ អនាវាសាយ បរិសក្កតិ
សាមណេរព្យាយាមនិងមិនឱ្យភិក្ខុទាំងឡាយបាននូវទីលំនៅ ។
៩ ភិក្ខូ អសក្កោសតិ បរិភាសតិ
សាមណេរជេរប្រទេចនូវភិក្ខុទាំងឡាយ ។
១០ ភិក្ខូ ភិក្ខូហិ ភេទេតិ
សាមណេរញ៉ាំងភិក្ខុទាំងឡាយឱយបែកចាកភិក្ខុទាំងឡាយ ។
ព្រះធម៌ ។
ព្រះធម៌ ។
នាសនង្គ: ១០
១ បាណាតិបាតី ហោតិ សាមណេរធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះកន្លង
គឺសម្លាប់សត្វ ។
២ អទិន្នាទាយី ហោតិ សាមណេរកាន់យកនូវរត្ថុដែលគេមិនបានឱ្យដោយកាយឬដោយវាចា
។
៣ អព្រហ្មចារី ហោតិ សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ
គឺសេពមេថុនធម្ម ។
៤ មុសាវាទី ហោតិ សាមណេរពោលនូវពាក្យកុហក
។
៥ មជ្ជបាយី ហោតិ សាមណេរផឹកនៅទឹកស្រវឹង
គឺសុរានិងមេរ័យ ។
៦ ពុទ្ធស្ស អវណ្ណំ
ភាសតិ សាមណេរពោលតិះដៀលនូវព្រះសម្មាសម្ពុទ្ធ
។
៧ ធម្មស្ស អវណ្ណំ
ភាសតិ សាមណេរពោលតិះដៀលនូវ
៨ សង្ឃស្ស អវណ្ណំ
ភាសតិ សាមណេរពោលតិះដៀលនូវព្រះសង្ឃ
។
៩ មិច្ឆាទិដ្ឋិកោ ហោតិ
សាមណេរមានមទិដ្ឋិខុស ។
១០ ភិក្ខុនីទូសកោ ហោតិ សាមណេរប្រទូស្ដនិងនាងភិក្ខុនី
។
ไม่มีความคิดเห็น:
แสดงความคิดเห็น