បទសរភញ្ញ
១- សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្ដា
ទ្រង់ត្រាស់ទេស្នា ប្រដៅសត្វ
ចង្អុលឱ្យដើរ ផ្លូវកណ្ដាល មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់ អាចកាត់សង្សារៈទុក្ខបាន។
២- សាស្នាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្ដាប់ ចេះចាំបាន កាន់តាមលំអាន បានក្ដីសុខ
ឥតមានសុខណា ស្មើក្ដីស្ងប់
បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ
ក្ដីសុខនិងមាន
ព្រោះធម៌ស្ងប់។
៣- ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្ន គួរគោរព
ជាម្លប់ត្រជាក់ នៃលោកា
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្ដា
សូមគុណត្រៃរ័ត្ន ជួយខេមរា
ឱ្យបានសុខា តរៀងទៅ។
ไม่มีความคิดเห็น:
แสดงความคิดเห็น