วันศุกร์ที่ 13 ธันวาคม พ.ศ. 2556

ការបោះបង់ចោលអង្គរ


បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានឆក់ប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យានិងបានបោះបង់ចោលនៅឆ្នាំ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ហេតុនេះបាននាំទៅដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានទៅជាស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួនទៅវិញ។ នៅពេលនោះ ការនិយមរបស់ខ្មែរចំពោះការសាងសង់បូជនីយដ្ឋានត្រូវបានបញ្ឈប់។ ជំនឿចាស់ៗពីមុនៗដូចជាព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញនិងលទ្ធិទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទជារៀងរហូតមក។

អធិរាជាណាចក្រខ្មែរ


អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលឈានដល់ចំណុចកំពូលរបស់ចក្រភព។ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗធ្វើការសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកជាមួយនិង​ការលាត​សន្ធឹងក្រុង ១១៥០ម៉ាយការ៉េ។ ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ និងអង្គរវត្តជាប្រាសាទបែបសាសនាល្បីល្បាញបំផុតនិងគង់វង្សបានយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។