អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។
មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលឈានដល់ចំណុចកំពូលរបស់ចក្រភព។
នៅឆ្នាំ២០០៧
ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗធ្វើការសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្មធំបំផុតក្នុងលោកជាមួយនិងការលាតសន្ធឹងក្រុង
១១៥០ម៉ាយការ៉េ។ ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ និងអង្គរវត្តជាប្រាសាទបែបសាសនាល្បីល្បាញបំផុតនិងគង់វង្សបានយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ
នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់
បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น