วันจันทร์ที่ 11 มีนาคม พ.ศ. 2556

សាមណេរវិន័យ


សិក្ខាបទ​ ១០

     ១ បាណាតិបាតា វេរមណី  
ចេតនាជាហេតុវៀរចាកធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
     ២ អទិន្នាទានា វេរម 
ចេតនាជាហេតុវៀកចាកកិរិយាកាន់យកវត្ថុដែលគេមិនបានឱ្យដោយកាយឬដោយវាចា ។
     ៣ អព្រហ្មចរិយា វេរមណី  
ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម ។
     ៤ មុសាវាទា វេរមណី  
ចេតនាជាហេតុវៀរចាកកិរិយា
     ៥ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី  
ចេតនាជាហេតុវៀរចាក ហេតុជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ។
     ៦ វិកាលភោជនា វេរមណី  
ចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
     ៧ នច្ចគីតវាទិតវិសូកទស្សនា វេរមណី 
 ចេតនាជាហេតុវៀរចាកកិរិយារាំង ច្រៀង ប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ ។
     ៨ មាលាគន្ឋវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាទ្រទ្រង់ប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រងនិងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
     ៩ ឧច្ចាសយនមហាសយនា វេរមណី  
ចេតនាជាហេតុវៀរចាក ទីសេនាសនៈដ៏ខ្ពស់ហូសប្រមាណនិងទីសេនាសនៈដ៏ប្រសើរ ។
     ១០ ជាតរូបរជតប្បដិគ្គហណា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាទទូឡកាន់យកនូវមាសនិងប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យទទូលកាន់យក ហើយត្រេកអរចំពោះមាសនិងប្រាក់នោះ ។


ទណ្ឌកម្ម ១០

     ១ វិកាលភោគី ហោតិ  
សាមណេរបរិភោគនូវភោជនាហារក្នុងកាលខុស ។
     ២ នច្ចាទិវិសូកទស្សិកោ ហោតិ  
សាមណេររាំច្រៀង ប្រគំ និងមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ ។
     ៣ មាលាទិធារណាទិកោ ហោតិ  
សាមណេរទ្រទ្រង់ប្រដាប់ និងតាក់តែងទ្រទ្រង់រាងកាយ ដោយផ្កាកម្រងនិងគ្រឿងក្រអូប និង 
គ្រឿងលាបផ្សេងៗ ។
៤ ឧច្ចាសយនាទីកោ ហោតិ  
សាមណេរដេកឬអង្គុយលើទីសេនាសនៈដ៏ខ្ពស់ហូសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ ។
     ៥ ជាតរូបរជតប្បដិគ្គណ្ហកោ ហោតិ  
សាមណេរទទូលកាន់យកនូវមាសនិងប្រាក់ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យទទូលកាន់យក ហើយត្រេកអរចំពោះនិងប្រាក់នោះ ។
     ៦ ភិក្ខូនំ អលាភាយ បរិសក្កតិ  
សាមណេរព្យាយាមដើម្បីនិងឱ្យសាបសូន្យលាភរបស់ភិក្ខុទាំងឡាយ ។
     ៧ ភិក្ខូនំ អនត្ថាយ បរិសក្កតិ  
សាមណេរព្យាយាមដើម្បីមិនឱ្យជាប្រយោជន៍ដល់ភិក្ខុទាំងឡាយ ។
     ៨ ភិក្ខូនំ អនាវាសាយ បរិសក្កតិ  
សាមណេរព្យាយាមនិងមិនឱ្យភិក្ខុទាំងឡាយបាននូវទីលំនៅ ។
     ៩ ភិក្ខូ អសក្កោសតិ បរិភាសតិ  
សាមណេរជេរប្រទេចនូវភិក្ខុទាំងឡាយ ។
     ១០ ភិក្ខូ ភិក្ខូហិ ភេទេតិ  
សាមណេរញ៉ាំងភិក្ខុទាំងឡាយឱយបែកចាកភិក្ខុទាំងឡាយ ។

ព្រះធម៌ ។
នាសនង្គ:  ១០

     ១ បាណាតិបាតី ហោតិ  សាមណេរធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ  ។
     ២ អទិន្នាទាយី ហោតិ  សាមណេរកាន់យកនូវរត្ថុដែលគេមិនបានឱ្យដោយកាយឬដោយវាចា ។
     ៣ អព្រហ្មចារី ហោតិ  សាមណេរប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពមេថុនធម្ម ។
     ៤ មុសាវាទី ហោតិ  សាមណេរពោលនូវពាក្យកុហក ។
     ៥ មជ្ជបាយី ហោតិ  សាមណេរផឹកនៅទឹកស្រវឹង គឺសុរានិងមេរ័យ ។
     ៦ ពុទ្ធស្ស អវណ្ណំ ភាសតិ  សាមណេរពោលតិះដៀលនូវព្រះសម្មាសម្ពុទ្ធ ។
     ៧ ធម្មស្ស អវណ្ណំ ភាសតិ  សាមណេរពោលតិះដៀលនូវ
     ៨ សង្ឃស្ស អវណ្ណំ ភាសតិ  សាមណេរពោលតិះដៀលនូវព្រះសង្ឃ ។
     ៩ មិច្ឆាទិដ្ឋិកោ ហោតិ  សាមណេរមានមទិដ្ឋិខុស ។
     ១០ ភិក្ខុនីទូសកោ ហោតិ សាមណេរប្រទូស្ដនិងនាងភិក្ខុនី ។
 
 

វេរសង្ឃទាន


វេរសង្ឃទាន
         មយំ ទន្តេ ឥមានិ ខាទនីយភោជនីយាទីនិ  សជ្ជេត្វា  សង្ឃស្ស  ទេម  សាធុ ភន្តេ  សង្ឃោ  ឥមានិ  ខាទនីយភោជនីយាទីនិ  បដិគ្គណ្ហតុ  មាតាបិតាទីនំ  គុណវន្តានញ្ច អម្ហាកញ្ច  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ
         ទុតិយម្បិ.................................
         តតិយម្បិ....................................
            ប្រែថា បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនហើយ  រីចង្ហាន់បិណ្ឌបាតនៃយើងខ្ញុំទាំងឡាយនេះ ប្រកបដោយធម៌បានមកដោយធម៌កើតឡើងដោយធម៌យើងខ្ញុំទាំងឡាយសូមឧទ្ទិសចំពោះដល់លោ
កអ្នកដ៏មានគុណទាំងឡាយមានមាតានិងបិតាជាដើមយើងខ្ញុំទាំងឡាយវេរនូវចង្ហាន់បិណ្ឌបាតនេះ
ព្រមទាំងបរិក្ខារប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានសូមលោកអ្នកដ៏មានគុណទាំងឡាយ
មានមាតានិងបិតាជាដើមនោះសម្គាល់នូវភត្តនេះថាដូចជារបស់នៃខ្លួនហើយសូមអនុមោទនាយកចុះ
លុះបានអនុមោទនារួចហើយសូមអោយបានរួចរំដោះចាកទុក្ខទាំងពួងអោយបានសម្រេចដោយ
សម្បត្តិទាំងឡាយ៣ប្រការគឺសម្បត្តិមនុស្ស១សម្បត្តិទេវតា១នឹងសម្បត្តិព្រះនិព្វាន១ដោយសមគួរ
តាមសេចក្ដីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះដោយអំណាចផលានិសង្ឃដែល
ហូរជូនមកមិនដាច់នេះហោង។ អស់វារៈ២ដងផង ។ អស់វារៈ ៣ដងផង។

បទសរភញ្ញ

បទសរភញ្ញ
                         ១- សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ                       ប្រសើរបំផុត ក្នុងលោកា
                              ជាគ្រូនៃមនុស្ស និងទេព្ដា                       ទ្រង់ត្រាស់ទេស្នា ប្រដៅសត្វ
                             ចង្អុលឱ្យដើរ ផ្លូវកណ្ដាល                       មាគ៌ាត្រកាល អាចកម្ចាត់
                            ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់                    អាចកាត់សង្សារៈទុក្ខបាន។
                       ២- សាស្នាព្រះអង្គនៅសព្វថ្ងៃ                      សត្វមាននិស្ស័យ ពីបូរាណ
                             ប្រឹងរៀនប្រឹងស្ដាប់ ចេះចាំបាន              កាន់តាមលំអាន បានក្ដីសុខ
                             ឥតមានសុខណា ស្មើក្ដីស្ងប់                   បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
                            តាំងពីលោកនេះ តទៅមុខ                      ក្ដីសុខនិងមាន ព្រោះធម៌ស្ងប់។
                      ៣- ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌                           ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
                            រួមជាត្រៃរ័ត្ន គួរគោរព                              ជាម្លប់ត្រជាក់ នៃលោកា
                           ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ                       វិសុទ្ធតាងអង្គ ព្រះសាស្ដា
                           សូមគុណត្រៃរ័ត្ន ជួយខេមរា                    ឱ្យបានសុខា តរៀងទៅ។



วันจันทร์ที่ 4 มีนาคม พ.ศ. 2556

ធម្មជាតិ-ជីវិត


មានតែការសម្លឹងដោយបេះដូងប៉ុណ្ណោះ ទើបយើងអាចមើលឃើញអ្វីៗបានត្រឹមត្រូវទៅតាមសភាពពិតរបស់វា
របស់ដែលមានសារៈសំខាន់គឺមិនអាចមើលឃើញដោយភ្នែកទទេរឡើយ។

It is only with the heart that one can see rightly,
What is essential is invisible to the eye.

អ្វីដែលមនុស្សបានសាបព្រូសទៅ វាតែងតែហុចផលត្រឡប់មកវិញ។
ច្បាប់កម្មផល គឺជាអ្វីដែលមិនអាចផ្លាស់ប្ដូរបាន ហើយក៏ជៀសមិនបានដែរ។
ហេតុនេះ មិនចាំបាច់មានព្រះជាម្ចាស់ចូលមកជ្រៀតជ្រែកអ្វីទេ!
ព្រះអង្គគ្រាន់តែរៀបជាក្បួនគម្ពីរប៉ុណ្ណោះបានហើយ
ហើយទ្រង់ចូលនិវត្តទៅចុះ
Whatever a man sows , that shall be reap.
The law of Karma is inexorable and impossible of evasion.
There is thus hardly any need for God to interfere.
He laid down the law and, as it were retired.

ការសាងឧបនិស្ស័យខ្លួនឯង គឺជាភារកិច្ចរបស់យើង
កិច្ចការដ៏ថ្លៃថ្លានិងថ្កុំថ្កើនរុងរឿងរបស់យើង
គឺជាការចេះប្រើជីវិតឱ្យបានសមរម្យ។
អ្វីផ្សេងក្រៅពីនេះមានដូចជា ការគ្រប់គ្រង ការស្វេងរកទ្រព្យសម្បត្តិ ការសាងសង់ ដែលយ៉ាងច្រើន ក៏បានត្រឹមតែជាចំណុចរួមផ្សំតូចៗប៉ុណ្ណោះ
។

To compose our character is our duty
Our great and glorious masterpiece is to live appropriately.
All other things, to rule, to lay up treasure, to build,
Are at most but a little appendices and props

ការពិចារណាលើខ្លួនឯង

សូមកុំគិតឱ្យសោះថាខ្លួនអ្នកពុំមានអ្វីល្អ!មនុស្សមិនគួរគិតដូច្នេះទេ!
ក្នុងជីវិតពិតជឿថាអ្នកដទៃគេឱ្យថ្លៃទៅតាមការវាយតម្លៃរបស់អ្នកខ្លួនឯង។
Never think that you are not good enough yourself.
A man should never think that.
My belief is that in life people will talk you very much at your own reckoning.