วันเสาร์ที่ 8 มีนาคม พ.ศ. 2557

การปกครองระบบฃอบประชาธิปไตยที่เจริญอยู่ในยุโรปตะวันตกและสหรัฐอเมริกา มีหลักการสำคัญ ดังนี้

๑. การยึดถือเหตุผล
๒. การเน้นความสำคัญของปัจเจกบุคคล
๓. การถือรัฐเป็นเครื่องมือของประชาชน
๔. การอาศัยความสมัครใจเป็นใหญ่
๕. การยึดกฏเหนือกฏ
๖. การเน้นความสำคัญของวิธีการ
๗. การถือความเห็นพ้องต้องกันเป็นหลักมนุษย์สัมพันธ์
๘. การถือสมภาพ หรือความเท่าเทียมกันขั้นมูลฐานของมนุษย์

หลักประชาธิปไตย

หลักประชาธิปไตย คือการให้อำนาจแก่ประชาชน โดยประชาชน และเพื่อประชาชน การให้อำนาจทั้งทางนิติบัญญัติ การบริหาร และด้านตุลาการ หลักการสำคัญของระบอบการเมืองที่ได้รับความศรัทธาเลื่อมใสจากประคมโลก อย่างแพร่หลายมากที่สุดในปัจจุบันซึ่งประกอบด้วยหลักสำคัญ ๕ ประการ คือ 
๑ หลักอำนาจอธิปไตยเป้นของประชาชน (Populor Soveregnty)
๒ หลักเสรีภาพ (Liberty)
๓ หลักความเสมอภาค (Equality)
๔ หลักการปกครองโดยกฏหมาย (Rule of law)
๕ หลักเสียงข้างมาก (Majority rule)

សេរីភាពក្នុងរបបប្រជាធិបតេយ្យចំណែកបានដួចជា

១. សេរីភាពក្នុការនិយាយស្ដី សរសេរ ឃោសនា
២. សេរីភាពក្នុងការគោរពជឿសាសនា
៣. សេរីភាពក្នុងការសមាគម ឬរួមក្រុម
៤. សិទ្ធិក្នុងការរក្សាទ្រព្យសម្បត្តិ
៥. សិទ្ធិដែលបានការគ្រប់គ្រងដោយច្បាប់
៦. សិទ្ធិចំពោះបុគ្គល

សិទ្ធិស្មើភាពក្នុងការគ្រប់គ្រងរបបប្រជាធិបតេយ្យមាន៥យ៉ាង

១. ស្មើភាពក្នុងរឿងនយោបាយ
២. ស្មើភាពចំពោះការបដិបត្តិតាមច្បាប់
៣. ស្មើភាពក្នុងឱកាស
៤. ស្មើភាពផ្លូវសេដ្ធកិច្ច
៥. ស្មើភាពក្នុងសង្គម

วันศุกร์ที่ 13 ธันวาคม พ.ศ. 2556

ការបោះបង់ចោលអង្គរ


បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានឆក់ប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យានិងបានបោះបង់ចោលនៅឆ្នាំ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ហេតុនេះបាននាំទៅដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានទៅជាស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួនទៅវិញ។ នៅពេលនោះ ការនិយមរបស់ខ្មែរចំពោះការសាងសង់បូជនីយដ្ឋានត្រូវបានបញ្ឈប់។ ជំនឿចាស់ៗពីមុនៗដូចជាព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញនិងលទ្ធិទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទជារៀងរហូតមក។

អធិរាជាណាចក្រខ្មែរ


អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលឈានដល់ចំណុចកំពូលរបស់ចក្រភព។ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗធ្វើការសន្និដ្ឋានថាអង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកជាមួយនិង​ការលាត​សន្ធឹងក្រុង ១១៥០ម៉ាយការ៉េ។ ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ និងអង្គរវត្តជាប្រាសាទបែបសាសនាល្បីល្បាញបំផុតនិងគង់វង្សបានយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

วันพฤหัสบดีที่ 3 ตุลาคม พ.ศ. 2556

ការបាក់បែកបន្ទាយលង្វែក


ខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ‌តែត្រូវនៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង

วันจันทร์ที่ 23 กันยายน พ.ศ. 2556

ចរិត ៦

ចរិត គឺការប្រព្រឹត្តិ

១. រាគចរិត = ចរិតក្នុងរាគកាម
២. ទោសចរិត = ចរិតក្នុងកំហឹង
៣. មោហចរិត = ចរិតក្នុងវង្វេង
៤. វិតក្កចរិត = ចរិតក្នុងតំរិះ
៥. សទ្ឋាចរិត = ចរិតក្នុងជំនឿ
៦. ពុទ្ឋិចរិត = ចរិតក្នុងចំណេះ

วันอังคารที่ 10 กันยายน พ.ศ. 2556

មហា​ត្មៈ គន្ធី


មហា​ត្មៈ គន្ធី នាម​ជា​រដ្ឋបុរស​នៃ​ប្រទេស​ឥណ្ឌា ហើយ​ដែល​ពិភពលោក​ធ្លាប់​បាន​ទទួលស្គាល់​ជា​ទូទៅ ។ លោក​មាន​ឈ្មោះ​ពេញ​ថា មហា​ត្មៈ កា​រ៉ា​ម​ច័ន្ទ គន្ធី ជា​ជនជាតិ​ហិណ្ឌូ កើត​នៅ​ថៃ្ង​ទី​១​ខែតុលា​ឆ្នាំ ១៨៦៩ នៅឯ​ទីក្រុង​តូច​មួយ​ឈ្មោះ ខាត់តេ​វាស នៃ​មណ្ឌល​មុម​បៃ​(​បុប​បៃ​) ជា​កូនពៅ​គេ​បង្អស់​ក្នុងចំណោម​បងប្អូន​៤ នាក់​នៃ​ត្រកូល​អភិជន ។ ប៉ុន្តែ​ត្រកូល​អភិជន​នៃ​គ្រួសារ​នេះ មិនសូវ​រឹងមាំ​ដូច​អភិជន​ដទៃទៀត​ឡើយ អាស្រ័យ​ហេតុនេះ​ហើយ​ជីវិត​នៅ​យុវវ័យ មហា​ត្មៈ មិនសូវ​ទទួល​បានកា​រ​រៀនសូត្រ​យ៉ាង​ហ្មត់ចត់​

วันอังคารที่ 3 กันยายน พ.ศ. 2556

សម្ដេច​បវរសេដ្ឋា សឺន សាន


ប្រវត្តិ
សម្ដេច​បវរសេដ្ឋា សឺន សាន ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ ៥ រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ បិតា​របស់​លោក​នាម សឺន សាច់ (Son Sach) ហើយ​មាន​មាតា​នាម នាង សន (Neang San)។ បិតា​របស់​លោក​គឺ​ជា​ពូជ​ពង្ស​វង្ស​ត្រកូល​ជំនាន់​ក្រោយ​របស់​ឧកញ៉ា​សេនាបតី សឺន គុយ ដែល​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា និង​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្នខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​កាត់​បញ្ជូល​ទៅ​ក្នុង​ប្រទេស​វៀតណាម)។ ​លោក​បាន​ពលី​ជីវិតរបស់​លោក​ ដោយ​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

วันจันทร์ที่ 2 กันยายน พ.ศ. 2556

សម័យអាណានិគមបារាំង​

       ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយ គិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ នៅឆ្នាំ១៨៦៣កម្ពុជា ក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមបាន ប្រែជាប្រទេស ក្រោម អាណាព្យាបាលបារាំង។ នៅខែតុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូ ចិន)ដែលនៅពេលនោះបានបញ្ចូលកម្ពុជា គឺជាភាពជាម្ចាស់បារាំងស្វ័យតរួចរាល់ទៅហើយ

សម័យ​ ឧដុង្គ

បើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ ខែ្មរបញ្ជាក់ថា ទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ក្នុង រជ្ជ កាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២។  ក្នុងពុទ្ឋសករាជ ២១៦៤នៃ គ្រិស្តសករាជ ១៦២០ ព្រះបាទ សមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះ រាជវាំងល្វាឯម ទ្រង់ បាននាំ សេនាបតី និងនាម៉ឺន សព្វមុខមន្រ្តីចុះព្រះ រាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់ អូរក្រុងលាយក្នុងខេត្ត សំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាល នៅតាដុងយាយ ជ័យទ្រង់ក៏ទតឃើញ ទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អក៏ ទ្រង់ចាប់ព្រះ ទ័យហើយទ្រង់មានព្រះតម្រាស់ ជាមួយមន្រ្តី មានហោធិបតីជាដើម ថា

សម័យ លង្វែក

ប្រទេសកម្ពុជាសម័យលង្វែកក្រោយពីរាជ្ជកាលព្រះបាទពញាយ៉ាត ព្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនសា។រាធានីត្រូវ  បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទូលបាសាន(កំពងចាម) ភ្នំពេញ (ចតុមុខ) លង្វែក(កំពង់ឆ្នាំង)។ក្នុងរាជ ព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ ខេត្តពោធិសាត់ រួចប្តូលមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជា ចន្ទរាជា ឬព្រះអង្គ  ចន្ទទី១ ជាអនុជពៅស្រីសុគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ធាយស្ទឹងសែន១៩១២ អង្គចន្ទនៅក្រុងអយុធ្យានៅឡើយ។ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាច្យ  ទ្រង់យល់ប្រម។ ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។

សម័យ​ ចតុមុខ

  នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានី ពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ (កំពង់ ចាម)វិញ។ តែ ដោយតំបន់នោះរងគ្រោះដោយទឹក ជំនន់ព្រះ  អង្គក៏បញ្ជាឲ្យលើក រាជធានីពី ទួលបាសានទៅតាំងនៅ ចតុ មុខវិញ។ ក្រោយពីការកសាង រាជធានីរួចរាល់ ព្រះរាជាទ្រង់ តាំងប្រទាននាមឲ្យព្រះនគរថា៖  ក្រុងចតុ មុខមង្គលសកល កម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ 

យុគអន្ធកាលនៃកម្ពុជា ១៤៣៧ – ១៨៦៣

 យុគអន្ធកាលនៃកម្ពុជា គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលនៃការ ធ្លាក់ចុះនិងការបាត់បង់ទឹកដី។ កម្ពុជាបានសម្បូរសប្បាយនូវសម័យកាលដ៏រុងរឿងមួយរយៈពេលខ្លី កំឡុងសតវត្សទីដប់ប្រាំមួយ ដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានក៏សាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃ បឹងទន្លេ សាបតាមបណ្ដោយទន្លេមេគង្គ ដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកផ្សេងៗនៃអាស៊ី ។ នេះគឺជាសម័យកាលដែល នៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញនិងប៉ទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការ សញ្ជ័យ

ចុងសម័យអង្គរ

   ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖
  •  បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤?
      ប្រវត្តិសាស្ត្រខ្មែរ តាមសិលាចារឹក និងឯកសារប្រវត្តិសាស្ត្រចិនត្រូវបញ្ចប់ក្នុងសម័យនេះដោយសារអំពីប្រភពទាំងនេះទៀត។ ទើប  អ្នកប្រវត្តិវិទូបានយកឯកសាររាជពង្សាវតារខ្មែរមកប្រើវិញដែលធ្វើអោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរមានលំនាំប្រហាក់ ប្រហែលចាប់   ពីសម័យនោះ។ វាខុសគ្នាតែកាលបរិច្ឆេទ ទីកន្លែងនិងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ។

សម័យ​ មហានគរ

សម័យមហានគរគឺជាសម័យកាលមួយដែលប្រទេសកម្ពុជារីកចម្រើន ដល់កំពូលលើគ្រប់វិស័យក្រោមការដឹកនាំដោយ ព្រះបាទជ័យវរ្ម័នទី៧។ 
  • សង្គមសម័យមហានគរ
    ប្រជាជនសម័យមហានគរចែកជាបី៖
  1. ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
  2. ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
  3. ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ ... ។
    ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទ នីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗ ទៀតរាប់ ពាន់នាក់ ។ មន្ត្រីរដ្ឋបាលទទួលអំណាច ពីព្រះមហាក្សត្រមកគ្រប់គ្រង កសាង និងការពារ ប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។

ដើមសម័យអង្គរ


កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណា និគមប្រទេសជ្វា យ៉ាងតិចណាល់ក៏ជាង១០ឆ្នាំដែរ។  ចំពោះការរស់នៅការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ  យើងពុំមានឯកសារអ្វីជាសំអាងសម្រាប់សិក្សាឡើយ តែយើងអាចដឹងបានថាថ្ងៃក្រោយមានក្សត្រខ្មែរមួយ អង្គព្រះនាមជ័យវរ្ម័ន (ជ័យវរ្ម័នទី២) បានរៀបចំការ តស៊ូប្រមូលអ្នក ស្នេហាជាតិ កងទ័ពចេញមកប្រយុទ្ធ  រើបំរះរំដោះ កម្ពុជាពីអាណានិគមជ្វា។ ព្រះបាទ ជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណានខ្លាំងពូ កែ ក្នុងប្រវត្ដិ សាស្រ្ដខ្មែរដែលបានកសាងសម័យ មហានគរ ហើយ ដែលបានជំរុញធ្វើអោយកម្ពុជា មានអានុភាពរៀងរហូតមក ។

សម័យ អង្គរ

 អាណាចក្រខ្មែរ រឺ សម័យអង្គរគឺអាណាចក្រមួយនៅក្នុងចំណោមក្រុមពួកអាណាចក្រដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះដែលបានលូតលាស់ចេញពីអំពីអតីតនគរចេនឡារឺនគរកម្ពុជា នៅអង្កាល់នោះបានគ្រប់គ្រងលើនិង រឺបានធ្វើឲ្យ ផ្នែកខ្លះនៃឡាវ ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបនេះក្លាយជាសាមន្តរដ្ឋរបស់ខ្លួន។កេរ្តិ៍ដំណែល ដ៏ អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គរ រមណីយដ្ឋាននៃទីក្រុងរាជធានីកំឡុងពេលនៃចំណុចកំពូលនៃអាណាចក្រនេះ។ អង្គរ ជាភស្តុតាងសំរាប់ទ្រសម្បត្តិនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នានេះដែរភាពផ្សេងគ្នានៃប្រព័ន្ធជំនឿ ដែលបាន ជួយ គាំទ្រនៅពេលអតីត។

សម័យ នគចេនឡា​ (៥៥០ – ៨០២)

  ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពី អាណាចក្រភ្នំបានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែង ចែកជាពីរ គឺចេនឡាខាងជើងជាចេនឡាដីគោក និងចេនឡាខាងត្បូងជាចេនឡាទឹកលិច។
      ចេនឡា(រឺ Zhēnlà 真蠟)(វ៉េដ-ហ្កាយល៍: Chēn-là)គឺការដាក់ឈ្មោះ ជាភាសាចិន ចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹង ឡាបជា ភាសាវៀតណាម(ដែលមាននៅក្នុងការបញ្ចេញសំលេងចិន-វៀតណាម)។ឈ្មោះ នេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិនជីវ តាក្វាន់(周達觀) អ្នកនិពន្ធចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃកម្ពុជា)(真蠟風土記)។ ពួក អ្នកប្រាជ្ញសម័យទំនើបខ្លះបានប្រើ ឈ្មោះ នេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពី ចុង សតវត្ស ទី៦ដល់ដើម សតវត្សទី៩។